ប៉ូលិសរកឃើញបារី១០៦កេសនៅក្នុងរថយន្តនិងផ្ទះសង្ស័យពាក់ព័ន្ធករណីរត់ពន្ធទំនិញ
បាត់ដំបងៈ កម្លាំងអធិការដ្ឋាននគរបាល ស្រុកកំរៀង ខែត្របាត់ដំបង កំពុងបន្តការស្រាវជ្រាវស្វែងរកជនសង្ស័យពាក់ព័ន្ធនឹងករណីរត់ពន្ធ ឬប៉ុនប៉ងរត់ពន្ធទំនិញ (បារី) បន្ទាប់ពីរកឃើញបារីសរុបចំនួន១០៦កេសនៅក្នុងរថយន្ត និងផ្ទះមួយកន្លែងស្ថិតនៅ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង។ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ពលរដ្ឋបានផ្តល់ព័ត៌មានប្រាប់ប៉ូលិសថា មានរថយន្តម៉ាក WULING YANGGUANG ពណ៌…
អាវុធហត្ថព្រះសីហនុបង្ក្រាបទីតាំង Online Scam មួយកន្លែងនៅសង្កាត់លេខ៣ឃាត់ជនសង្ស័យបាន១៨នាក់
ព្រះសីហនុៈ កម្លាំងកងរាជអាវុធហត្ថ ខែត្រព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែងដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៨នាក់ក្នុងនោះមានស្ត្រី២នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន ធ្វើឡើងនៅវេលាម៉ោង១១:៣០នាទីយប់ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។ កម្លាំងប្រតិបត្តិការចំនួន១៥នាក់ដឹកនាំដោយ លោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ…
រថយន្ត Ford Raptor បើកបរក្នុងស្ថានភាពស្រវឹង បុករថយន្ត ម៉ូតូ និងបង្គោលភ្លើងបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់
កែបៈ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយបុរសម្នាក់ទៀតរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្ត Ford Ranger Raptor បើកបរក្នុងស្ថានភាពស្រវឹងនៅលើ ផ្លូវជាតិលេខ៣៣ ស្ថិតក្នុង ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខែត្រកែប កាលពីវេលាម៉ោងវេលា៧:៤០នាទីយប់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ រថយន្តម៉ាក Ford Ranger…
ធនាគារជាតិ និងក្រសួងប្រៃសណីយ៍ រួមគ្នាបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់
នៅទី១៧ ខែមិថុនា ឆ្នាំ២០២៦ ធនាគារជាតិ នៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការរៀបចំពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី-បុគ្គលិកនៃស្ថាប័នទាំងពីរ តំណាងក្រសួង-ស្ថាប័ន អ្នកសារព័ត៌មាន អ្នកផលិតមាតិកា បុគ្គលមានប្រជាប្រិយភាព និងភាគីពាក់ព័ន្ធ សរុបជាង ៤០០រូប។ យុទ្ធនាការនេះមានគោលបំណងការពារសុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋ និងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការលុបបំបាត់ស៊ីមកាតគ្មានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ និងកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ។…
កម្លាំងចម្រុះខែត្រកំពតចុះឆែកឆេរឃ្លាំងស្ដុកអីវ៉ាន់ហួសកាលបរិច្ឆេទប្រើប្រាស់មកពីថៃ
កំពត: កម្លាំងចម្រុះអាជ្ញាធរ ខែត្រកំពត រួមមាន ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថ សាខាគយ និងរដ្ឋាករ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) មន្ទីរពាណិជ្ជកម្ម អាជ្ញាធរក្រុង និងតំណាងអយ្យការអមសាលាដំបូង ចុះឆែកឆេរទីតាំងឃ្លាំងស្ដុកអីវ៉ាន់មួយកន្លែងស្ថិតក្នុង ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត កាលពីថ្ងៃទី១៤ ខែមិថុនា…
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក នៅភូមិរង់ចាំ
នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម…
