កំពង់ស្ពឺៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយ លោកវរសេនីយ៍​ទោ ជាង រចនា មេបញ្ជាការ​មូលដ្ឋាន​ កង​រាជ​អាវុធហត្ថ​ស្រុក​ បានធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធគ្រឿងញៀនស្ថិតនៅ ភូមិទួលកែស ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខែត្រកំពង់ស្ពឺ កាលពីរៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

ជនសង្ស័យឈ្មោះ ឆែម សុធា ភេទប្រុសអាយុ៤៤ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិទួលកែស ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខែត្រកំពង់ស្ពឺ។

វត្ថុតាងមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ (ទម្ងន់០.២៩ក្រាម) ទូរស័ព្ទចំនួន១គ្រឿង​ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

ជនសង្ស័យ និងវត្ថុតាង ត្រូវបាន ការិយាល័យប្រឆាំង‌‎គ្រឿងញៀនក្នុងមន្ទីរស្រាវជ្រាវ​ និងបង្រ្កាបបទល្មើស​​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខែត្រកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូង ខែត្រកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

You missed

error: Content is protected !!