កំពង់ស្ពឺៈ កម្លាំងជំនាញកងរាជអាវុធហត្ថ ខែត្រកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ក្នុងភូមិសាស្ត្រ ក្រុងឧត្ដុង្គម៉ែជ័យ ខែត្រកំពង់ស្ពឺ និងបានបញ្ជូនទៅសាលាដំបូងខែត្រដើម្បីចាត់ការតាមច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជា និងយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខែត្រកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខែត្រ។

កាលពីវេលាម៉ោង១៧៖៤០នាទីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងឧត្ដុង្គម៉ែជ័យ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងឧត្ដុង្គម៉ែជ័យ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចផ្លូវលំស្ថិតក្នុង ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងត្ដុដុង្គម៉ែជ័យ។

ជនសង្ស័យមានឈ្មោះ កង កេង ភេទប្រុសអាយុ៤៧ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅ ភូមិវត្តក្តី សង្កាត់វាលពង់ ក្រុងត្ដុដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់មានទម្ងន់សរុប៧.០៣ក្រាម និងទូរ ស័ព្ទដៃចំនួន១គ្រឿង។

ជនសង្ស័យ និងវត្ថុតាងត្រូវបាន ការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ ខែត្រកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខែត្រកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមច្បាប់៕

You missed

error: Content is protected !!