Category: Featured

Featured posts

កាប់បំផ្លាញដីព្រៃធ្វើជាកម្មសិទ្ធិច្រើនឆ្នាំមកហើយទើបអាជ្ញាធរស្រុកនឹកឃើញចុះធ្វើបច្ចុប្បន្នភាព

រតនគិរីៈ ដីព្រៃសម្បត្តិរដ្ឋជាច្រើនហិកតាស្ថិតនៅ ស្រុកកូនមុំ ខែត្ររតនគិរី ត្រូវបានអ្នកមានលុយមួយចំនួនប្រើល្បិចលាក់មុខជួលប្រជាពលរដ្ឋទីទាល់ក្រឱ្យចុះទៅកាប់រានរួចក៏ធ្វើជាដាំដុះដំណាំវិលជុំដើម្បីបន្លំភ្នែកសមត្ថកិច្ច ហើយនៅទីបំផុតវាក៏បានធ្លាក់ទៅដល់ដៃក្រុមអ្នកមានលុយមានអំណាចចូលកាន់កាប់តាមរយៈភូមិ និងឃុំដោយស្របច្បាប់។ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ គេបានសង្គេតឃើញនៅត្រង់ដីចម្ការរបស់លោក គឹម រស្មី ស្ថិតនៅ ភូមិកាំបាក់ ឃុំតឺន ស្រុកកូនមុំ ខែត្ររតនគិរី មានដើមឈើធំតូចត្រូវគេកាប់ឱ្យដួលរលំរួចដុតឱ្យឆេះក៏ប៉ុន្តែដើមឈើធំៗ និងគល់របស់វាឆេះមិនអស់នៅរាយពេញដី។…

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានប្រមុខរដ្ឋស្ដីទីដោះលែងឱ្យមានសេរីភាព

ភ្នំពេញ: ដោយឈរលើស្មារតីបង្រួបបង្រួមជាតិខ្មែរតែមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា បានសម្រេចលើកលែងទោសលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យរួចទោសជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ ការលើកលែងទោសនេះយោងតាម ព្រះរាជក្រឹត្យ អន/រកត/ ០៥២៦/ ៥៨១…

ដកលោក ថង សាវុន ចេញដាក់លោក គង់ គឹមនី ឱ្យកាន់តំណែងជា អភិបាល ខែត្រមណ្ឌលគិរី

មណ្ឌលគិរីៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដីទី បានចេញ ព្រះរាជក្រឹត្យលេខ ន/ស/រកត/ ០៥២៦/ ៥៧៩ ត្រាស់បង្គាប់ តែងតាំងមុខតំណែង ឯកឧត្តម គង់ គឹមនី ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលនៃគណៈអភិបាល ខែត្រមណ្ឌលគិរី…

រោងចក្រកែច្នៃផ្លែស្វាយកំពុងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋស្រុកដងទង់

ខែត្រកំពត: រោងចក្រកែច្នៃផ្លែស្វាយមួយកន្លែងស្ថិតនៅ ភូមិប្រិយពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខែត្រកំពត កំពុងជះភាយខ្លិនស្អុយ ដែលបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ។ ការបង្កភាពក្លិនស្អុយនេះ កើតឡើងដោយសារតែ រោងចក្រមិនមានកន្លែងស្តុក និងកែច្នៃកាកសំណល់ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានប ច្ចេកទេសស្តង់ដារតាមការណែនាំរបស់ក្រសួង និងមន្ទីរជំនាញ។ ការបង្កើត ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម មួយបានត្រូវផ្អែកទៅតាម…

ក្រសួងពាណិជ្ជកម្មបញ្ចប់តំណែងមន្ត្រីរាជការម្នាក់ក្រោយរងការរិះគន់ពីមហាជនរឿងលួចនាំទុរេនពីថៃចូលមកកម្ពុជា

ខែត្របាត់ដំបង: ក្រសួងពាណិជ្ជកម្ម បានសម្រេចបញ្ចប់តំណែង និងលុបឈ្មោះ ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងហៅកាត់ (ក.ប.ប) ខែត្របាត់ដំបង ក្រោយរងការរិះគន់ជុំទិស កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ លោក គឹម ប្រុស អត្តលេខ ១៧៣០៥០០០២០ ប្រធានសាខាកិច្ចការពារប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប)…

អនុប្រធាននាយកដ្ឋានចំណុះក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានចរិតមិនសមរម្យធ្វើឲ្យមហាជនរិះគន់

ភ្នំពេញ : លោកវរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃក្រោយពីលិចមុខក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍មួយដោយ បានប្រើពាក្យគំរាមវាយខ្នោះអ្នកដែលបានបុកពីក្រោយរថយន្តរបស់គាត់ដែលកំពុងចតលើដងផ្លូវជាតិស្ថិតនៅជិត ភោជនីយដ្ឋានឫស្សីស្រស់ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក ខៀវ សុងច័ន្ទសុធា ដែលមានតួនាទីជា អនុប្រធាននាយកដ្ឋានមួយ ចំណុះឱ្យ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់…

error: Content is protected !!