Category: Featured

Featured posts

នគរបាលចំនួន៦រូបនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវបានក្រសួងមហាផ្ទៃព្រមានជាលើកទី១ !

ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសជាផ្លូវការស្ដីពី ការអនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះមន្ត្រីនគរបាលជាតិ ចំនួន៦រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរូបភាព « ព្រមានលើកទី១ » មូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ លិខិត២ទំព័រ នៃការដាក់ទណ្ឌកម្មនេះមាន លេខ៩២០៥ប្រក ចុះហត្ថលេខាដោយ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី…

វិបត្តិបំណុលក្រៅប្រព័ន្ធកំពុងវាយប្រហារសេដ្ឋកិច្ចគ្រួសារពលរដ្ឋពីរឃុំនៅស្រុកដំណាក់ចង្អើរ

កែបៈ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខែត្រកែប កំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរដោយសារការលង់ខ្លួនក្នុងបំណុលវ័ណ្តកជាមួយ ក្រុមហ៊ុនបញ្ចាំ និងអ្នកផ្តល់កម្ចីក្រៅប្រព័ន្ធ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុវាផ្ទុយនឹងច្បាប់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ផលប៉ះពាល់នៅក្នុង ឃុំអង្កោល ប្រជាពលរដ្ឋភាគច្រើនដែលប្រកប មុខរបរនេសាទ និងធ្វើស្រែអំបិល បានជួបប្រទះបញ្ហាប្រឈមនៃទិន្នផលថយចុះ និងកត្តាអាកាសធាតុមិនអំណោយផល។ រីឯដីស្រែអំបិល…

អេស៊ីយូចាប់ខ្លួនលោក ថូ សំណាង អតីតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរឿងលួចយកសន្លឹកទិដ្ឋាការទៅបម្រើឱ្យពួកស្គេមអនឡាញ

ភ្នំពេញៈ លោក​ ថូ​ សំណាង​ មន្ត្រីជាន់ខ្ពស់ ​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ត្រូវ​បាន ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​ឃាត់ខ្លួនសួរនាំ​ពាក់ព័ន្ធការលួចយកសន្លឹកទិដ្ឋាការ ប្រភេទស៊ី ( C ) និង Cex សរុប១០,០០០សន្លឹក ​ដែល​ក្នុង​នោះ​បាន​ប្រើប្រាស់​ខុសច្បាប់ជាង៦០០០សន្លឹក ដែលចេញឲ្យ​ ពួក​ឆបោកស្គេម​អនឡាញ​…

ប្រជាពលរដ្ឋសម្តែងការត្រេកអរចំពោះការស្ថាបនាផ្លូវបេតុងថ្មីប៉ុន្តែមានការបារម្ភអំពីគុណភាពនិងបច្ចេកទេសនៅឃុំខ្ជាយខាងត្បូង

កំពតៈ គម្រោងស្ថាបនាផ្លូវបេតុងអាមេមួយខ្សែកំពុងដំណើរការយ៉ាងសកម្មដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមានភាពសប្បាយរីក រាយយ៉ាងខ្លាំង ពីព្រោះវានឹងជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ពួកគាត់ស្ថិតនៅ ភូមិឈ្លីត ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខែត្រកំពត។ ទោះជាយ៉ាងណាក៏ដោយទន្ទឹមនឹងក្តីត្រេកអរនេះ ក៏មានមតិរិះគន់ និងសាកសួរជាច្រើនពីសំណាក់មជ្ឈដ្ឋានជុំវិញ បច្ចេកទេសមួយចំនួន ទាក់ទិននឹងស្ដង់ដារនៃដំណើរការសាងសង់ ដែលហាក់មិនត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសនៃការសាងសង់។ ជាក់ស្តែងពីការដ្ឋានសំណង់ សង្កេតឃើញថា ដែកសរសៃសម្រាប់ទម្រ និងពង្រឹងបេតុង ត្រូវបានគេដាក់ក្រាលផ្ទាល់ទៅលើដីដោយគ្មាន…

លោកគ្រូម្នាក់ពិតជាពូកែមែនគឺពូកែបោកប្រាស់លក់ដីខ្យល់បានលុយរាប់ម៉ឺនដុល្លារ

ដោយៈ បាយ៉ង់ ព្រះសីហនុៈ លោកគ្រូបង្រៀនម្នាក់ពូកែខ្លាំងណាស់ គឺគាត់ពូកែខាងបោកប្រាស់ « លក់ដីខ្យល់» ឱ្យគេរួចហើយទារលុយវិញពុំបានដោយកុហកថា នឹងសងវិញថ្ងៃនេះថ្ងៃនោះរហូតចាប់តាំងពី ខែកញ្ញា ឆ្នាំ២០២៥ ដល់ ខែសីហា ២០២៦ ថែមទាំងគេចមុខម្ចាស់បំណុល។ នេះបើយោងតាមការឱ្យដឹងពីបុរសម្នាក់ចាញ់លោកគ្រូខាងលើប្រាប់ បាយ៉ង់ថាមស៍ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។…

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្ត​វិធានការមុត​ស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិងការពង្រឹងអភិបាលកិច្ចរបស់អគ្គគយ

ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្ត​វិធានការមុត​ស្រួច ក្នុងការបង្ការ និងបង្ក្រា បអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់ខ្លួនសម្រាប់អនុវត្តក្នុង ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ…

You missed

error: Content is protected !!