តើសមត្ថកិច្ចនិងតុលាការខែត្រព្រះសីហនុហ៊ានចាត់ការលើជនទំនើងបើករថយន្ត៥៧០បុកយុវតីស្លាប់ម្នាក់ដែរឬទេ?
ដោយ បាយ៉ង់ថែមស៍ ព្រះសីហនុៈ អ្នកមានទ្រព្យស្តុកដែលសាធារណជនចាត់ទុកថា ជាជនទំនើងបើករថយន្តក្នុងស្ថានភាពស្រវឹង ជោគជាំទៅបុកយុវតីទាំងកម្រោលបណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នៅត្រង់ផ្លូវកីស៊ូ ប្របឆ្នេរសមុទ្ររាមស្ថិតក្នុង ឃុំរាម ស្រុកព្រៃនប់ ខែត្រព្រះសីហនុ។ លោក គុយ សំហួរ ជាអតីតបុគ្គលិកបម្រើការងារនៅធនាគារ…
ចោរលួចគាស់ផ្ទះប្រពន្ធនិងកូនដើមថៅខារ៉ាអូខេកូប្រាអស់ជិត៦ម៉ឺនដុល្លារ
ដោយៈ បាយ៉ង់ ភ្នំពេញៈ អស់រយៈពេលជិតមួយខែកន្លងផុតទៅ ក្រុមគ្រួសាររងគ្រោះដោយសារចោរចូលគាស់ផ្ទះលួចយកទ្រព្យសម្បត្តិប្រមាណជិត៦ម៉ឺនដុល្លារដែលភាគច្រើនជា គ្រឿងពេជ្រ បានអស់សង្ឃឹមនឹងសមត្ថកិច្ចបន្ទាប់ពីដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៤ មកស្ងាត់ឈឹង។ ករណីនេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅ បុរីប្លូស្កាយ ភូមិលេខ៥ សង្កាត់លេខ៤ ក្រុងព្រះ សីហនុ។ …
ស្រ្តីម្ចាស់ហាងរូបស្រស់ត្រូវអធិការរងនគរបាលក្រុងបាវិតបាញ់ចំក្បាលនោះបានស្លាប់នៅវៀតណាម
ដោយៈ គោកធ្លក ស្វាយរៀងៈ យោងតាមសេចក្តីរាយការណ៍ពី ភ្នាក់ងារសារព័ត៌មានប្រចាំ ខេត្តស្វាយរៀង បានឲ្យដឹងនារសៀល ថ្ងៃទី២១ ខែធ្នូ នេះថា ជនរងគ្រោះជាស្រ្តីម្ចាស់ហាង ដែលត្រូវអធិការរងនគរបាល ក្រុងបាវិត បាញ់ប្រហារចំ ក្បាលនោះបានស្លាប់ហើយនៅឯមន្ទីរពេទ្យប្រទេសវៀតណាមហើយក្រុមគ្រួសារកំពុងដឹកសពត្រឡប់មកស្រុកកំណើតវិញដើម្បីធ្វើបុណ្យតាមប្រពៃណី។ នៅពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ជនបង្កជាអធិការរង ក្រុងបាវិត…
អគារសិក្សាមួយខ្នង៦បន្ទប់តម្លៃដប់ម៉ឺនដុល្លារលំដាប់ស្តង់ដារត្រូវបើកការដ្ឋានសាងសង់នៅស្រុកពារាំង
ដោយៈ ចាន់ ថន ព្រៃវែងៈ ពលរដ្ឋជាមាតាបិតាសិស្ស និងលោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ពិតជាមានការសប្បាយរីករាយខ្លាំង នៅពេលឃើញវត្តមានអគារលំដាប់ស្តង់ដារអន្តរជាតិមួយខ្នង៦បន្ទប់ដែលមានតម្លៃដប់ម៉ឺនដុល្លារចាប់ផ្ដើមបើកការដ្ឋានសាងសង់ដែលជាតម្រូវការរបស់សិស្សានុសិស្សកំពុងតែជួបការខ្វះសាលាអគារសិក្សា។ ពិធីបើកការដ្ឋាននេះបានធ្វើឡើងនៅត្រង់ សាលាបឋមសិក្សាស្នាយពល ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ…
អាជីវកប្តឹងប្រធាននិងអនុប្រធាននាយកដ្ឋានប៉ូលិសសេដ្ឋកិច្ចទៅខុទ្ទកាល័យសម្តេចតេជោសុំជួយរកយុត្តិធម៌
ដោយៈ គោកធ្លក ភ្នំពេញៈ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ បានដាក់លិខិតសុំ អន្តរាគមន៍ទៅ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី ឲ្យសម្តេចជួយរកយុត្តិធម៌ពាក់ព័ន្ធករណីមន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង មហាផ្ទៃ ចុះអនុវត្តច្បាប់ខុសនីតិវិធីក្លាយទៅជាការយាយីដល់អាជីវករដែលរកស៊ីត្រឹមត្រូវស្របច្បាប់។ យោងតាមលិខិតសុំអន្តរាគមន៍ចុះថ្ងៃទី៩ ខែធ្នូ…
មណ្ឌលគិរីត្រជាក់ចុះដល់១៣អង្សាសេគឺត្រជាក់ជាងគេនៅកម្ពុជា
ដោយៈ គោកធ្លក ភ្នំពេញៈ សីតុណ្ហភាពអប្បបរមា បានចុះត្រជាក់ដល់រង្វង់១៣អង្សាសេនៅក្នុង ខេត្តមណ្ឌលគិរី និង ខេត្តព្រះវិហារ នឹងចាប់ផ្តើបងើបឡើងវិញបន្តិចម្តងៗចាប់ពីថ្ងៃទី១០ ខែធ្នូ រហូតដល់ចុងខែដដែល នេះទើបចុះត្រជាថ្មីលើកទីពីរទៀត។ លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់…
