ស្រ្តីម្ចាស់ហាងរូបស្រស់ត្រូវអធិការរងនគរបាលក្រុងបាវិតបាញ់ចំក្បាលនោះបានស្លាប់នៅវៀតណាម
ដោយៈ គោកធ្លក ស្វាយរៀងៈ យោងតាមសេចក្តីរាយការណ៍ពី ភ្នាក់ងារសារព័ត៌មានប្រចាំ ខេត្តស្វាយរៀង បានឲ្យដឹងនារសៀល ថ្ងៃទី២១ ខែធ្នូ នេះថា ជនរងគ្រោះជាស្រ្តីម្ចាស់ហាង ដែលត្រូវអធិការរងនគរបាល ក្រុងបាវិត បាញ់ប្រហារចំ ក្បាលនោះបានស្លាប់ហើយនៅឯមន្ទីរពេទ្យប្រទេសវៀតណាមហើយក្រុមគ្រួសារកំពុងដឹកសពត្រឡប់មកស្រុកកំណើតវិញដើម្បីធ្វើបុណ្យតាមប្រពៃណី។ នៅពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ជនបង្កជាអធិការរង ក្រុងបាវិត…
