ព័ត៌មានទើបបញ្ចូល

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងការអរគុណដល់បណ្តាក្រុមហ៊ុនឱសថដែលបានផ្តល់ថ្នាំពេទ្យ ជាច្រើនដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋជម្លៀសខ្លួនពីផ្ទះសំបែងដោយការឈ្លានពានរបស់យោធាថៃ ក្នុងស្មារតី«ខ្មែរជួយខ្មែរ»ការទ្រទ្រង់ដល់សមរភូមិមុខ គឺជាកម្លាំងចលករមួយដ៏សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជា ពីយោធាថៃ, មានសប្បុរសជនជាច្រើនបានចូលរួមជាមួយក្រសួងព័ត៌មាន ដើម្បីផ្តល់ជូនដល់សមរភូមិមុខ និងប្រជាពលរដ្ឋភៀសសឹក ក្រុមហ៊ុនមីដាស ផ្តល់ជំនួយជានំមីដាស ចំនួន ១៤០កេស ដល់ក្រសួងព័ត៌មាន ដើម្បីចែកដល់កុមារនៅក្នុងជំរំជនភៀសសឹក ដែលតាមគ្រួសារមកពីតំបន់រងគ្រោះដោយ សារយោធាថៃទម្លាក់គ្រាប់បែក និង ប្លោងចូលភូមិ ស្រុក ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ សម្បុរសជនមកពីគ្រប់ទិសទីបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាតាមរយៈក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ ក្រុមហ៊ុនអូប៊ីអូអរ៉ូយ៉ាល់ខនស្ត្រាក់សិនគ្រុបឯ.ក បាននាំយកអំណោយជាច្រើនមុខជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន

អាជ្ញាធរជាតិអប្សរាចងរឹតកាបនៅលើរចនាសម្ពន្ធសំណង់ប្រាសាទបាយ័ន

ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ ដោយហេតុថា នៅតាមថែវចម្លាក់ខាងក្រៅ នៃប្រាសាទបាយ័ន ចំណុចមួយចំនួនមានហានិភ័យភាគ ច្រើនបណ្តាលមកពី សសរ ធ្នឹម ស៊ុមទ្វារ ជញ្ជាំង ថ្មដំបូល​។ល។ ដែលអាចនឹង រអិលធ្លាក់ បាក់បែក ឬដួល រលំ។ ហេតុដូច្នេះហើយទើបធ្វើឱ្យ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុង…

«អ្នកតស៊ូគុនខ្មែរគោជល់-កំពូលជើងឯក»ការប្រកួតដ៏ធំដើម្បីរង្វាន់កាន់តែធំត្រូវបានប្រកាសជាផ្លូវការ !

ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈសន្និសីទសារព័ត៌មានដ៏គួរឱ្យកត់សម្គាល់មួយទៀតត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់ជាអ្នកជួយឧបត្ថម្ភគាំទ្រកីឡាករគុនខ្មែរដ៏ធំបំផុតដើម្បីប្រកាសជាផ្លូវការនូវកម្មវិធីប្រដាល់គុនខ្មែរដ៏លេចធ្លោគឺ “អ្នកតស៊ូគុនខ្មែរគោជល់-កំពូលជើងឯក” នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៃស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ីឫស្សីកែវ ភ្នំពេញ។ កម្មវិធីប្រដាល់ដ៏កក្រើកនេះ នឹងចាប់ផ្តើមពីម៉ោង៦ល្ងាចតទៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១។ គ្រប់ការប្រកួតទាំង អស់នឹងត្រូវផ្សាយផ្ទាល់តាមរយៈប៉ុស្តិ៍ ស៊ីអិនស៊ី និងហ្វេសប៊ុកផ្លូវការ Red Bull…

កូវីដ១៩បានឆក់យកជីវិតប៉ូលិសចរាចរមានវ័យ៥៥ឆ្នាំម្នាក់ទៀតហើយ

ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រាប់បណ្តាញសារព័ត៌មាន ឲ្យដឹង នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះថា មានករណីអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ ម្នាក់ទៀតហើយគឺជា មន្រ្តីនគរបាលចរាចរនៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។…

ជំងឺកូវីដ១៩បានសម្លាប់មនុស្សពីរនាក់ទៀតហើយគឺខ្មែរម្នាក់និងចិនម្នាក់

ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ អ្នកជំងឺចំនួនពីរនាក់ទៀតបានស្លាប់ដោយសារ កូវីដ១៩ ទីមួយជនជាតិខ្មែរមានវ័យ៣៨ឆ្នាំ និងទីពីរជន ជាតិចិនមានវ័យ៤៣ឆ្នាំ នេះបើតាមការប្រាប់ឩ្យដឹងពីមន្រ្តីជាន់ខ្ពស់ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ អ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ ទីមួយឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរភេទប្រុសអាយុ៣៨ឆ្នាំ សព្វថ្ងៃ…

ប្រធានស្នាក់ការសន្តិសុខ៤០៣ប៉េអឹមបើកម៉ូតូមកផ្ទះត្រូវរថយន្តបុកក្រោយស្លាប់នៅនឹងកន្លែង

ដោយៈ សុខ សុភ័ណ្ឌ កំពង់ស្ពឺៈ បុរសម្នាក់មានតួនាទី ប្រធានស្នាក់ការសន្តិសុខកងរាជអាវុធហត្ថ៤០៣ បើកម៉ូតូមកផ្ទះត្រូវរថយន្តបុក ពីក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែង។ ករណីនេះកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ៥៧និ៥៨ កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅ ភូមិក្រាំងពង្រ ហៅ ត្រពាំងជ្រៅ ឃុំកាហែង ស្រុក សំរោងទង…

គ្រាន់តែកូនស្រីយកលុយ២០០០រៀលទៅទិញទឹកខ្នុរក្រឡុក៤ដបចែកបងប្អូនផឹកត្រូវម្ដាយវាយយ៉ាងសាហាវព្រៃផ្សៃ

ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ ស្ត្រីម្នាក់ស្លៀកសារុងចងពុងពណ៌ក្រហមបង់កក្រមាបានវាយទាត់ធាក់ និងចាប់បោកកូនស្រីអាយុ៧ឆ្នាំ យ៉ាងសាហាវព្រៃផ្សៃដោយសារតែនាងតូចបានយកលុយម្ដាយចំនួន២០០០រៀលទៅទិញទឹកខ្នុរក្រឡុក៤ដបចែកបងប្អូនផឹក នោះត្រូវនរគបាលចាប់ខ្លួនបានហើយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅ ភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បើយើងមើលតាមរយៈវីដេអូចំនួន២នាទី និង៣៥វិនាទី ដែលអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ចែកចាយតៗ គ្នាឃើញថាស្ត្រីម្នាក់ស្លៀកសារុងចងពុងពណ៌ក្រហមបង់កក្រមាបានវាយធ្វើបាបកូនស្រីពាក់អាវពណ៌លឿងអាយុ៧ឆ្នាំយ៉ាងសាហាវព្រៃផ្សៃបំផុតដូចជា ចាប់បោកទៅនឹងដីរួចទះកំផ្លៀងជាច្រើនដៃទាត់ធាក់រហូតកូនស្រីដេក…

You missed

error: Content is protected !!