ព័ត៌មានទើបបញ្ចូល

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងការអរគុណដល់បណ្តាក្រុមហ៊ុនឱសថដែលបានផ្តល់ថ្នាំពេទ្យ ជាច្រើនដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋជម្លៀសខ្លួនពីផ្ទះសំបែងដោយការឈ្លានពានរបស់យោធាថៃ ក្នុងស្មារតី«ខ្មែរជួយខ្មែរ»ការទ្រទ្រង់ដល់សមរភូមិមុខ គឺជាកម្លាំងចលករមួយដ៏សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជា ពីយោធាថៃ, មានសប្បុរសជនជាច្រើនបានចូលរួមជាមួយក្រសួងព័ត៌មាន ដើម្បីផ្តល់ជូនដល់សមរភូមិមុខ និងប្រជាពលរដ្ឋភៀសសឹក ក្រុមហ៊ុនមីដាស ផ្តល់ជំនួយជានំមីដាស ចំនួន ១៤០កេស ដល់ក្រសួងព័ត៌មាន ដើម្បីចែកដល់កុមារនៅក្នុងជំរំជនភៀសសឹក ដែលតាមគ្រួសារមកពីតំបន់រងគ្រោះដោយ សារយោធាថៃទម្លាក់គ្រាប់បែក និង ប្លោងចូលភូមិ ស្រុក ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ សម្បុរសជនមកពីគ្រប់ទិសទីបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគនិងថវិកាតាមរយៈក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ ក្រុមហ៊ុនអូប៊ីអូអរ៉ូយ៉ាល់ខនស្ត្រាក់សិនគ្រុបឯ.ក បាននាំយកអំណោយជាច្រើនមុខជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន

ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិព្រំដែនដូនរ័ត្នកំពុងតែល្បីល្បាញកាងបទល្មើសជ័រកៅស៊ូឆ្លងដែនទៅវៀតណាម

ដោយៈ បាយ៉ង់ថាមស៍ ត្បូងឃ្មុំៈ ជាយូរឆ្នាំមកហើយមានទំនិញខុសច្បាប់ជាច្រើនប្រភេទដែល រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ មិនឲ្យនាំចេញ ប៉ុន្តែក្រុមឈ្មួញចចេសរឹងរូសសម្រុកដឹកចេញឆ្លងដែនយកទៅលក់នៅព្រំដែនវៀត ណាមយ៉ាង អនាធិបតេយ្យគគ្រឹកគគ្រេងតាម ច្រកទ្វារទ្វេភាគីដូនរ័ត្ន ដែលស្ថិតនៅ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មាន លោក ស៊្រុន ណាត ជាប្រធានស្នាក់ការ…

គ្រាន់តែមួយព្រឹកសហគមន៍ភូមិទ្រុងមាន់មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ ជំងឺសកលកាន់តែរីករាលដាលខ្លាំងឡើងៗ គ្រាន់តែមួយព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ សោះនៅ ក្នុងសហគមន៍ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានអ្នកឆ្លង ជំងឺកូវីដ១៩ យ៉ាង តិចចំនួន៤នាក់។ ករណី ឆ្លងជំងឺកូវីដ១៩ នេះអាជ្ញាធរមូលដ្ឋានទើបចងខ្សែបិទខ្ទប់…

មេភូមិទ្រុងមាន់សង្កាត់អូរបែកក្អម«ឆ្លងជំងឺកូវីដ១៩»ទាំងប្ដីប្រពន្ធនិងអ្នកក្បែរខាងមិនបានចងខ្សែបិទខ្ទប់ឡើយ

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ ការដើរផឹកស៊ីស្ទើរលុះថ្ងៃតិចដែលមានការជួបជុំគ្នាច្រើននោះធ្វើឱ្យលោកមេ ភូមិទ្រុងមាន់ កើតជំងឺកូវីដ ១៩ ទាំងប្ដីប្រពន្ធ និងអ្នកក្បែរខាងមួយចំនួនទៀត។ ពួកគេកំពុងតែសម្រាកព្យាបាលនៅនឹងផ្ទះដែលពុំបានចង ខ្សែបិទខ្ទប់អ្វីឡើយគឺអស់រយៈពេលបីឬបួនថ្ងៃមកហើយ ជាងនេះទៅទៀតកន្លែងពាក់ព័ន្ធមួយចំនួនមិនត្រូវបាន គេបិទខ្ទប់ ឬធ្វើចត្តាឡីស័ក អ្នកពាក់ព័ន្ធនោះទេ។ លោក សំ ស៊ីថា មេភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម…

នាំគ្នាលួចលក់ដីគរុភណ្ឌវត្តតម្លៃខ្ទង់លានដុល្លារដើម្បីហែកចែកគ្នាស៊ីយ៉ាងអនាធិបតេយ្យមិនខ្លាចចុះនរកឬជាប់គុកច្រវាក់ឡើយ

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ ដីគរុភណ្ឌ វត្តសុវណ្ណសាគរ ហៅវត្តបន្ទាយ ព្រមទាំង ដីប៉ុស្តិ៍នគរបាលអរិយក្សត្រ ខ្ចីធ្វើទីស្នាក់ក្លាយជា កម្មសិទ្ធិឯកជនធ្លាក់លើដៃឈ្មួញទិញពី គណៈកម្មការវត្ត និងនាយកសាលា ដោយមានការចូលដៃជើងទទួល ស្គាល់ដឹងឮពីអាជ្ញាធរមូលដ្ឋានថែមទៀតទើបទៅមុខបានយ៉ាងរលូន។ ដីនេះលក់បានលុយតែ៤០ម៉ឺនដុល្លារអា ម៉េរិកតែប៉ុណ្ណោះ ចំណែកដីវត្តពាក់កណ្តាលទៀត ត្រូវគេលួចស៊ីដាច់អស់ ដែលមានទឹកប្រាក់ជិតកន្លះលាន ដុល្លារ។…

មន្ត្រីប៉ូលិសអធិការស្រុកគិរីវង់៦នាក់«ឆ្លងជំងឺកូវីដ១៩»ខណៈមិនបានបិទខ្ទប់កន្លែងឆ្លងធ្វើឱ្យមានការព្រួយបារម្ភ

ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ មិនថាឡើយប្រជាពលរដ្ឋនោះទេគឺសូម្បីតែមន្ត្រីប៉ូលិសនៃ អធិការដ្ឋាននគរបាល ស្រុកគិរីវង់ យ៉ាងតិច ចំនួន៦នាក់បានឆ្លង ជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែកក្កដា។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការស្រុក លើកឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចុះសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ ត្រី សៅ សារុន…

សូម្បីតែដីសាលាបុណ្យភូមិរួមក៏រំលោភយក ប្រជាពលរដ្ឋ១៥២គ្រួសារផ្ទុះកំហិង្សផ្ដុំគ្នាស្នើសុំអាជ្ញាធរខេត្តកំពង់ស្ពឺជួយដោះស្រាយយកមកវិញ

ដោយ៖សុខ សុភ័ណ្ឌ ខែត្រកំពង់ស្ពឺ៖ប្រជាពលរដ្ឋ១៥២គ្រួសារបានបង្ខំចិត្តបិទផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៨៧ និង ៨៨ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងស្នើសុំដោយជម្រុញឲ្យអាជ្ញាធរខេត្តកំពង់ស្ពឺជួយដោះស្រាយយកដីសាលាបុណ្យភូមិរួម ស្ថិតនៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មកដាក់ជាសម្បត្តិរួមវិញ ខណៈមនុស្សបីនាក់នាំគ្នារំលោភយកធ្វើជាកម្មសិទ្ធិឯកជន ។ លោក ថៃ ឃី…

You missed

error: Content is protected !!