សេចក្ដីកែតម្រូវ
ភ្នំពេញៈ អង្គភាពសារព័ត៌មាន «បាយ៉ង់ថាមស៍» យើងខ្ញុំមានសេចក្ដីរីករាយដែលបានទទួលលិខិតចំនួនបីទំព័រ ពី មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខែត្រព្រះសីហនុ បានចេញ «សេចក្ដីប្រកាសព័ត៌មាន» លេខ ៧៨៥ រប ដនសស/ ខសន ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ធ្វើការទាមទារឱ្យមានការកែតម្រូវអំពីការចេញ…
ប្រធានមន្ទីររៀបចំដែនដី ខែត្រព្រះសីហនុ លួចចេញប្លង់រឹងឱ្យឪពុកមាខ្លួនចំនួន៧បណ្ណគ្របលើដីព្រៃកោងកាងនៅស្រុកព្រៃនប់
ដោយៈ អធិបតី ភ្នំពេញៈ បើទោះបីជាទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញ សជណ ឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និរាករណ៍ឬដកហូតបណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និង លិខិតបញ្ជាក់ការកាន់កាប់ដី នានាយ៉ាងណាក្ដី ក៍ប៉ុន្តែ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខែត្រព្រះសីហនុដ៏មហិមាបានលួចចេញប្លង់រឹងយ៉ាងគឃ្លើនឱ្យទៅឪពុកមារបស់ខ្លួនគ្របលើដីរដ្ឋតំបន់ការពារនៃព្រៃកោងកាង ចំនួន៧បណ្ណស្មើនឹងដីជាង៣០ហិកតាស្ថិតនៅ…
ក្រុមមន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨តែងតែគាបយកលុយពីអ្នករកស៊ីដោយគ្មានញញើតច្បាប់
ដោយៈ បាយ៉ង់ ភ្នំពេញៈ ក្រុមអ្នករកស៊ីដឹកទំនិញកសិផលបើករថយន្តឆ្លងកាត់ ផ្លូវជាតិលេខ៨ ត្រង់ចំណុច ភូមិ-ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ក្រុមមន្ត្រីប្រចាំការនៅ ស្ថានីយជញ្ជីងថ្លឹងរថយន្ត ត្រង់ចំណុចខាងលើតែងតែគាបយកលុយពីពួកគាត់ដោយគ្មានកោតញញើតច្បាប់ បើទោះបីជារថយន្តមិនលើសទម្ងន់ក៍ដោយគឺដឹងតែសុំលុយថ្លៃបាយទឹក។ ជួនកាលក៍មានរថយន្តខ្លះដឹកលើស ទម្ងន់បន្តិចបន្តួចដូច្នេះអ្នករកស៊ីដឹកជញ្ជូនតែងតែផ្តល់សេវាឲ្យមន្ត្រីដែលប្រចាំការនៅទីនោះដើម្បីជាថ្នូរការយោគយល់ គ្នាកុំឲ្យថ្ងៃក្រោយនៅពេលដឹកទំនិញលើសទម្ងន់ត្រូវមន្ត្រីថ្លឹងឡានគាបស៊ីឆៅៗ។…
ពលរដ្ឋជាច្រើននាក់លើកគ្នាតវ៉ាករណីគេគប់គិតគ្នាលួចលក់ដីបឹងខ្យោងដ៏ធំល្វឹងល្វើយនៅស្រុកខ្សាច់កណ្តាល
ដោយៈ បាយ៉ង់ថាមស៍ កណ្តាលៈ ប្រជាពលរដ្ឋជាច្រើននាក់មកពីភូមិចំនួន៤នៃ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខែត្រកណ្តាល បាន ចោទប្រកាន់ក្រុមគួកជេដីនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា មានគេគប់គិតគ្នា (ឃុបឃិត) លួចលក់ ដីបឹងខ្យោង ដ៏ធំល្វឹងល្វើយដែលមានទំហំរាប់រយហិកតាស្ថិតនៅ ស្រុកខ្សាច់កណ្តាល ខែត្រកណ្តាល ដែល…
អាជីវករលក់ដូរនៅផ្សារធំតាកែវប្រមាណជាង១០០០នាក់បាននាំគ្នាធ្វើការតវ៉ានៅមុខសាលាខែត្រតាកែវ
ដោយៈ បាយ៉ង់ថាមស៍ តាកែវៈ អាជីវករប្រមាណជាង១០០០នាក់ដែលលក់ដូរនៅក្នុង ផ្សារធំតាកែវ ផ្ទុះការតវ៉ាទ្រង់ទ្រាយធំជាថ្មីដោយ បាននាំគ្នាដើរហែក្បួនទៅប្រមូលផ្ដុំនៅខាងមុខសាលា ខែត្រតាកែវ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយ មានការទាមទារសុំឱ្យអាជ្ញាធរលុបចោលនូវគម្រោងសាងសង់ផ្សារថ្មីដោយសារពួកគាត់ពុំមានលទ្ធភាពទិញតូប ថ្មី។ អាជីវករម្នាក់ឈ្មោះ ផូ ស៊ីណាត ភេទស្រីប្រាប់ឱ្យដឹងនៅវេលាខាងលើថាក្រុមអាជីវករប្រមាណជាង១០០០នាក់ នាំគ្នាកាន់បដារូបថតសម្ដេចតេជោ ហ៊ុន…
ដកស្នងការនគរបាល ខែត្រតាកែវ ដ៏តក់ក្រហល់នេះវាបានធ្វើឱ្យក្រុមអាជីវករមានចិត្តត្រេកអរទៅវិញ
ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ មួយលេខ៥២៥ អនក្រ.ភត ស្ដីពីការផ្ទេរ និងតែងតាំងមុខតំ ណែង មន្ត្រីនគរបាលជាតិកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្រេចនៅក្នុងមាត្រា១…
