ចាប់រថយន្តដឹកឈើ៣គ្រឿងក្នុងនោះមានឡានដែលចោរលួចទៅបាត់នៅសង្កាត់ព្រៃឈើរវៀងផងដែរ
ដោយៈ ម្លូព្រៃ ព្រះវិហារៈ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហ ការជាមួយកម្លាំង ផ្នែករដ្ឋបាលព្រៃឈើរវៀង សង្កាត់រដ្ឋបាលព្រៃឈើរវៀង និង កងរាជអាវុធហត្ថខេត្ត ស្រុក និងនគរបាល ឃុំរុះរាន់ ចាប់បានរថយន្តដឹកឈើចំនួន៣គ្រឿងកាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។ រថយន្តដឹកឈើលេខ២…
បាត់រថយន្តដឹកឈើ១គ្រឿងពីកន្លែងសង្កាត់រដ្ឋបាលព្រៃឈើរវៀងដោយមិនដឹងមូលហេតុ
ដោយៈ ម្លូរព្រៃ ព្រះវិហារៈ មានករណីហួសចិត្តមួយបានកើតឡើងនៅក្នុង សង្កាត់រដ្ឋបាលព្រៃឈើរវៀង បន្ទាប់ពីរថយន្តម៉ាក ហាយឡិនឌ័រមួយគ្រឿងត្រូវបានលោកចោរលួចយកចេញពីក្នុង សង្កាត់រដ្ឋបាលព្រៃឈើរវៀង ដោយមិនដឹង មូលហេតុខណៈនៅក្នុង សង្កាត់រដ្ឋបាលព្រៃឈើរវៀង មានការយាមកាមតឹងតែងបំផុតនោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដែលជាវេនយាមរបស់លោក យឹម វាសនា នាយរង សង្កាត់រដ្ឋបាលព្រៃឈើរវៀង…
មេប៉ុស្ដិ៍អាកាសយានដ្ឋានអន្តរជាតិខែត្រព្រះសីហនុធ្លាយរឿងអាស្រូវដ៏ធំទៀតហើយ !
ដោយៈ អធិបតី ព្រះសីហនុៈ យោងតាមពាក្យបណ្ដឹងពីបុគ្គលិកបម្រើការនៅ អាកាសយានដ្ឋានអន្តរជាតិ ខែត្រព្រះសីហនុ បាន លើកឡើងថា ពួកគាត់ត្រូវបង្ខំចិត្តលាតត្រដាងការពិត និងស្នើសុំទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមេប៉ុស្តិ៍ឈ្មោះ កៅ សារ៉ាណា បានបង្ខិតបង្ខំកូនចៅឱ្យកៀបសង្កាត់យកលុយពីភ្ញៀវបរទេសធ្វើដំ ណើរតាមជើងយន្តហោះក្នុងម្នាក់១០ដុល្លារដើម្បីបង់ប្រាក់ឱ្យខ្លួន។…
ផ្ទុះអាវុធផ្ទួនៗនៅក្រុងព្រះសីហនុរវាងចិននិងចិនបណ្ដាលឱ្យស្លាប់មនុស្ស៥នាក់ !
ដោយៈ អធិបតី ព្រះសីហនុៈ ចិនទៀត ! ការផ្ទុះអាវុធពីរលើកជាប់ៗគ្នានៅក្នុង ក្រុងព្រះសីហនុ នៃខែត្រជាប់សមុទ្រដ៏មានប្រជា ប្រិយភាព និងសក្ដានុពលមួយនេះ បណ្ដាលឱ្យជនជាតិចិន៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយ ពីរនាក់ទៀតបានស្លាប់ក្នុងរថយន្តបន្ទាប់ពីបាញ់សម្លាប់គេរួចព្យាយាមបើករថយន្តគេចប៉ុន្តែក៍បានជ្រុលចង្កូតបុកបង្គោ លភ្លើងជាប់នឹងផ្លូវ។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ូលិសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន។ ហេតុការណ៍ដ៏សែនភ្ញាក់ផ្អើលគួរឱ្យភ័យខ្លាចទាំងនេះទីមួយកើតឡើងនៅដើម ខែសីហា កាលពីយប់ម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី៩…
លោក ចាន់ ថន នឹងប្ដឹងសុំកិច្ចអន្តរាគមន៍ទៅសម្ដេចតេជោក្រោយរងបណ្ដឹងពីមេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត
ដោយៈ អធិបតី ភ្នំពេញៈ ក្រោយរងបណ្ដឹងពីលោកឧត្ដមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ បាវិត ដែលបានប្ដឹងលោក បូរ ប៊ុនថន ហៅ ចាន់ថន នាយកប្រតិបត្តិ នៃគេហទំព័រ «ដើមរាំង» ទៅនាយកដ្ឋាន ព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ…
ក្ររកអង្ករច្រកឆ្នាំងស្ទើរពុំបានត្រូវចោរប្លន់យកលុយ១៥,០០០(មួយម៉ឺនប្រាំពាន់)រៀលនិងទូរស័ព្ទដៃមួយគ្រឿងរួចបាញ់ប្ដីបាក់ជើងទៀត
ដោយៈ អធិបតី ព្រះសីហនុៈ ស្រ្តីក្រក្រីវ័យហាសិបឆ្នាំប្លាយរៀបរាប់ទាំងទឹកភ្នែកប្រាប់អង្គភាពយើងនៅរសៀលថ្ងៃទី១៦ ខែ កក្កដា នេះថា ពួកគាត់នាំគ្នាទៅធ្វើការឱ្យគេគ្រាន់បានដូរបាយហូបត្រូវចោរប្រដាប់អាវុធបិទមុខជិតប្លន់យក លុយអស់ចំនួន១៥,០០០រៀល និងទូរស័ព្ទដៃម៉ាកវីវ៉ូ (Vivo) មួយគ្រឿងបន្ទាប់មកក្រុមចោរអប្រិយនោះបាន បាញ់ប្ដីគាត់មួយគ្រាប់ចំចុងភ្លៅលើជង្គង់ខាងឆ្វេងបណ្ដាលឱ្យបាក់ជើងម្ខាងកំពុងសម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យមិត្តភាពកម្ពុជា រុស្ស៊ី រាជធានីភ្នំពេញ។ ហេតុការណ៍ប្លន់ដ៏កម្រដែលមិនគួរជឿខាងលើកើតឡើងកាលពីវេលាម៉ោងជិត១២យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងបរិវេណផ្ទះសំណាក់…
