អាជ្ញាធរមូលដ្ឋានលើកឡើងថាប្រជាពលរដ្ឋបានរស់នៅលើដីគេមានបណ្ណកាន់កាប់ តែប្រជាពលរដ្ឋអះអាងជាមួយនឹងឯកសារបោះត្រាក្រហមប៉ុនៗចានគោមថាដីនោះជាដែនដីសហគមន៍នេសាទទេទើបពួកគាត់ទៅរស់នៅ
ដោយ បាយ៉ង់ថាមស៍ ខែត្រព្រះសីហនុ៖ ប្រជាពលរដ្ឋដែលភាគច្រើនជាអ្នកនេសាទរស់នៅលើដែនដីសហគមន៍នេសាទ «ទំនប់រលក» ចំណុចព្រែកពីរ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានការភ័យជ្រួលច្របល់យ៉ាងខ្លាំង ខណៈពេលដែលស្ត្រីពីរនាក់ក្នុងចំណោមពួកគាត់ជាង១០០គ្រួសារត្រូវគេចាប់ខ្លួនដោយមិនដឹងពីមូលហេតុ គ្មានដីការ គ្មានការជូនដំណឹងអ្វីទាំងអស់ កាលពីរសៀលថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០២២ ។ ពួកគាត់បានលើកឡើងដូច្នេះកាលពីព្រឹកថ្ងៃទី២៤ សីហា…
