ព័ត៌មានទើបបញ្ចូល

ឯកឧត្ដអគ្គគយនិងលោកជំទាវបន្តនាំយកអំណោយរបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតប្រគល់ជូនពលរដ្ឋភៀសសឹកចំនួន៣៣០៣គ្រួសារ ​ឯកឧត្ដមអគ្គនាយកដ្ឋានគយនាំយកអំណោ​យសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតជូនវីរកងទ័ពនៅឧត្តរមានជ័យនិងព្រះវិហារ អគ្គគយត្រៀមយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតទៅចែកជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹកក្នុងខែត្រចំនួន២ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងការអរគុណដល់បណ្តាក្រុមហ៊ុនឱសថដែលបានផ្តល់ថ្នាំពេទ្យ ជាច្រើនដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋជម្លៀសខ្លួនពីផ្ទះសំបែងដោយការឈ្លានពានរបស់យោធាថៃ ក្នុងស្មារតី«ខ្មែរជួយខ្មែរ»ការទ្រទ្រង់ដល់សមរភូមិមុខ គឺជាកម្លាំងចលករមួយដ៏សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជា ពីយោធាថៃ, មានសប្បុរសជនជាច្រើនបានចូលរួមជាមួយក្រសួងព័ត៌មាន ដើម្បីផ្តល់ជូនដល់សមរភូមិមុខ និងប្រជាពលរដ្ឋភៀសសឹក

ដីរដ្ឋជាច្រើនហិកតានៅ ស្រុកកូនមុំ ត្រូវគេឈូសឆាយដាំកូនកៅស៊ូធ្វើជាកម្មសិទ្ធិមិនស្របច្បាប់រីឯអាជ្ញាធរថាអត់ដឹង

ដោយៈ សុវណ្ណ រតនគិរី: ដីរដ្ឋជាច្រើនហិកតាស្ថិតនៅ ស្រុកកូនមុំ ខែត្ររតនគិរីបច្ចុប្បន្នត្រូវបានគេឈូសឆាយដាំកូនកៅស៊ូនៅ លើដីនោះដើម្បីយកធ្វើជាកម្មសិទ្ធិដោយមិនស្របច្បាប់ រីឯអាជ្ញាធរស្រុកថា អត់បានដឹងទេ តើនៅចំណុចណា។ ដីរដ្ឋរាប់រយហិកតាដែលគេនាំសម្រុកដាំកូនកៅស៊ូនោះមានទីតាំងផ្សេងគ្នា គឺទី១.នៅចំណុចព្រៃកាទឹង និងទី តាំង ទី២.នៅក្បែរភ្នំថ្មគ្រែ។ ដីទាំងពីរកន្លែងនោះស្ថិតនៅ ភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខែត្ររតនគិរី។…

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ ខែត្រព្រះវិហារ កំពុងសាងភាពល្បីល្បាញពុករលួយលើគម្រោងសាងសង់ជួសជុលនិងថែទាំហេដ្ឋារចនាសម្ព័ន្ធប៉ុន្តែត្រូវបានបដិសេធទាំងស្រុងពីមន្ទីរ

ដោយៈ អធិបតី ព្រះវិហារៈ តាមប្រភពព័ត៌មានពីមន្ត្រីជំនាញ ខែត្រព្រះវិហារ បានទម្លាយប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ថា លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ ខែត្រព្រះវិហារ កំពុងទទួលបានផលចំណេញពីគ ម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខែត្រយ៉ាងក្រាស់ក្រែលក្នុងមួយឆ្នាំៗរាប់ពាន់លានរៀលធ្វើឱ្យគាត់ក្លាយជាអ្នកមានលុយជាងឧកញ៉ាស្រុកខ្មែរមួយចំនួនទៅទៀត​។ ក៍ប៉ុន្តែករណីនេះត្រូវបានបដិសេធទាំងស្រុងតាម រយៈលិខិតគ្មានលេខ គ្មានហត្ថលេខា…

ឃាត់ខ្លួនមេប៉េអឹមរងខែត្រកំពង់ស្ពឺនិងមេប៉េអឹមស្រុកភ្នំស្រួចព្រមទាំងមន្ត្រីពាក់ព័ន្ធ៤នាក់ទៀតក្នុងរឿងគ្រឿងញៀន

ដោយ: ច្បារមន កំពង់ស្ពឺៈ លោក ទិត្យ វណ្ណៈ មេបញ្ជាការរង កងរាជអាវុធហត្ថ ខែត្រកំពង់ស្ពឺ លោក យស ឌីណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថ៤រូបទៀត ត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ខែត្រព្រះសីហនុ ឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង…

ប្រមូលលុយពីប្រជាពលរដ្ឋថាយកទៅធ្វើផ្លូវបានត្រឹមតែកាយដីចោលអស់រយៈពេលជាងមួយឆ្នាំ

ដោយៈ អធិបតី ភ្នំពេញៈ បុរីកាំងម៉េង ដែលមានទីតាំងជាប់នឹងផ្លូវជាតិលេខ២ ក្បែរស្ពានបាក់ និងក្បែរទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ស្ថិតនៅ ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានកាយផ្លូវទុកចោលអស់រយៈពេល ជាងមួយឆ្នាំមកហើយបន្ទាប់ពីបានរៃប្រាក់ម្ចាស់កម្មសិទ្ធិក្នុងបុរី។ ប្រជាពលរដ្ឋដែលបានទិញដីក្នុងបុរីសុំឱ្យម្ចាស់ ក្រុមហ៊ុនពន្លឿនការធ្វើផ្លូវឱ្យឆាប់រួចរាល់ដើម្បីបានធ្វើដំណើរចេញចូលទៅទីតាំងដីគ្រប់គ្រងទ្រព្យសម្បត្តិ និង ផលដំណាំ។ នេះបើតាមការអះអាងពីម្ចាស់ទ្រព្យរងគ្រោះនៅព្រឹកថ្ងៃទី២៥ ខែតុលា…

គោរាប់រយក្បាលត្រូវគេដឹកតាមក្បួនរថយន្តធុនធំៗពីវៀតណាមចូលកម្ពុជាតាមច្រកអូរយ៉ាដាវ

ដោយៈ អធិបតី រតនគិរីៈ ក្បួនរថយន្តខ្នាតយក្ស នៃក្រុមហ៊ុនវៀតណាម ជាង១០គ្រឿងដឹកសត្វគោរាប់រយក្បាលចូលមកកម្ពុជា តាម ច្រកអូរយ៉ាដាវ ខែត្ររតនគិរី ឆ្លងកាត់ ខែត្រមណ្ឌលគិរី ដោយបន្តដំណើរតាមផ្លូវជាតិលេខ៧៦A ឆ្ពោះទៅ កាន់ទឹកដី ខែត្រក្រចេះ ដើម្បីយកទៅចិញ្ចឹមនៅក្នុង ក្រុមហ៊ុនដីសម្បទាន មួយកន្លែងជាអតីត ក្រុមហ៊ុនវិនិ យោគដំណាំកសិកម្ម…

ក្រុមមន្ត្រីគយមិនសប្បាយចិត្តជាមួយប្រធាន-អនុប្រធានសាខាគយនិងរដ្ឋាករខែត្រកំពង់ស្ពឺស៊ីដាច់លុយ

ដោយៈ អធិបតី ភ្នំពេញៈ ក្រុមមន្ត្រីគយ ខែត្រកំពង់ស្ពឺ បានទម្លាយរឿងប្រាប់ «បាយ៉ង់ថាមស៍» នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៣ ថា ថវិកាប្រមូលពន្ធរថយន្តចង្កូតស្តាំដែលមានរយៈពេល៦ខែចុងក្រោយក្នុង ឆ្នាំ២០២២ សាខាគយ និងរដ្ឋាករ ខែត្រកំពង់ស្ពឺ ប្រមូលបានប្រមាណជិត១លានដុល្លារអាម៉េរិកបើតាមគោលការត្រូវដក២០ភាគរយ ជូនដល់មន្ត្រីដែលខិតខំប្រឹងប្រែងធ្វើការ។ ប៉ុន្តែត្រូវបានលោក…

You missed

error: Content is protected !!