រំលោភយកដីឧទ្យានជាតិបទុមសាគរបានជាច្រើនហិកតារួចធ្វើរបងហ៊ុមព័ទ្ធជាកម្មសិទ្ធិបុគ្គល
កោះកុងៈ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានក្នុងស្រុកបានចុះផ្សាយព្រោងព្រាតថា លោក ខៀវ សុកាន បានរំលោភ យកដីឧទ្យានជាតិបទុមសាគរ បានជាច្រើនហិកតាកាលពី១០ឆ្នាំមុនរួចបានធ្វើរបងហ៊ុមព័ទ្ធយកជាកម្មសិទ្ធិឯក ជនដោយមិនមានទោសទណ្ឌអ្វីសោះឡើយគឺវាផ្ទុយពីពលរដ្ឋក្រក្រីដោយគ្រាន់តែស៊ីឈ្នួលកាប់ឆ្កាព្រៃឱ្យគេក៏ជាប់ គុកយ៉ាងតិច៥ឆ្នាំដែរ។ ការ្យនេះបានធ្វើឱ្យកក្រើកដល់សាលា ស្រុកបទុមសាគរ ចេញលិខិតបង្គាប់ឱ្យលោក ខេង សំខាន់ អភិបាលរង ស្រុកបទុមសាគរ ខែត្រកោះកុង និងកាលថ្ងៃទី៣០ ខែតុលា…
បញ្ជូនខ្លួនក្រុមអន្ដពាល៥នាក់ទៅតុលាការករណីកាប់បំផ្លាញម៉ូតូជនរងគ្រោះ
ដោយៈ សុភ័ណ្ឌ កំពង់ស្ពឺៈ ប៉ូលិសបានបញ្ជូនក្រុមក្មេងអន្តពាលចំនួន៥នាក់ទៅកាន់សាលាដំបូង ខែត្រកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីសាកសួរដើមហេតុការ នៃការកាប់បំផ្លាញម៉ូតូអ្នកដទៃស្ថិតនៅ ភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខែត្រកំពង់ស្ពឺ។ ក្រុមក្មេងពាល និងបក្ខពួកបានធ្វើសកម្មភាពយកដំថ្មគប់ និងកាប់ទៅលើជនរងគ្រោះឈ្មោះ បូផា សំណាង ភេទប្រុសអាយុ២០ឆ្នាំ…
ប្ដឹងមេប៉ុស្ដិ៍និងមនុស្ស៤នាក់ទៀតទៅតុលាការខែត្ររតនគិរីករណីលួចកាប់ព្រៃឈើអារក្សសហគមន៍គ្រឹង
ដោយៈ យក្សឡោម រតនគិរី: តំណាងសហគមន៍ជនជាតិខ្មែរដើមគ្រឹងចំនួន៤នាក់រស់នៅ ឃុំតាអងកាតេ ស្រុកកូនមុំ ខែត្ររតនគិរី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានដាក់ពាក្យប្ដឹង មេប៉ុស្ដិ៍តាអង និងមនុស្ស៤នាក់ទៀតទៅតុលាការ ខែត្ររតនគិរី ដោយចោទប្រកាន់ពីបទគប់គិតគ្នា និងដោះលែងអ្នកលួចកាប់ឈើព្រៃអារក្សអ្នកតា នៃសហគមន៍។ ដើមបណ្ដឹងទាំង៤នាក់មានឈ្មោះ ភា ឡៃចាំព្រី…
បទល្មើសនេសាទនៅស្រុកបុរីជលសារបង្កឡើងដោយជនជាតិវៀតណាមយ៉ាងអនាធិបតេយ្យ
ដោយ: ភ្នំវល្លិ ខែត្រតាកែវ: បទល្មើសនេសាទត្រីលើផ្ទៃទឹកបុរីជលសារត្រូវបានគេដឹងថា អាជ្ញាធរបើកដៃឲ្យ វៀតណាម ចូលនេ សាទយ៉ាងគគ្រឹកគគ្រេងដែលស្ថិតនៅ ភូមិអន្លង់ទៀន ឃុំបុរីជលសារ ស្រុកបុរីជលសារ ខែត្រតាកែវ។ ការនេសាទនោះពួកគេប្រើប្រាស់ឧបករណ៍ដូច ជាស្បៃមុង និងទូកតាករាងជ័រ សម្រាប់ដាក់យកត្រីទាំងតូចទាំងធំ ពីលើទឹកដីកម្ពុជាទៅវៀតណាម។ ដោយក្នុង មួយខ្សែស្បៃមុងមានប្រវែងប្រមាណជា១០០០ម៉ែត្រ ហើយមួយខ្សែស្បៃ…
បាក់រណ្ដៅដីជីករករ៉ែត្បូងសង្កត់លើកម្មករម្នាក់រងរបួសធ្ងន់នៅស្រុកបរកែវ
រតនគិរី: មានបាក់រណ្ដៅដីជីករករ៉ែត្បូងសង្កត់លើកម្មករម្នាក់បណ្ដាលឲ្យរបួសធ្ងន់ ហើយជនរងគ្រោះកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែក ស្រុកបរកែវ។ កម្មកររងរបួសឈ្មោះ កុសល ត្វាន់ ភេទប្រុសអាយុ៥០ឆ្នាំជនជាតិខ្មែរ លើ ចារ៉ាយ មានទីលំនៅ ភូមិកាចក់ ឃុំកក់ ស្រុកបរកែវ ខែត្ររតនគិរី។ តាមប្រភពពីពលរដ្ឋរស់នៅ ស្រុកបរកែវ ឱ្យដឹងថា ថ្មីៗនេះមានកុងសែពីរនាក់គឺ…
បង្ក្រាបទីតាំងមួយកន្លែងដែលគេសង្ស័យប្រព្រឹត្តបទល្មើសដោយឃាត់ខ្លួនជនបរទេសជាង១ពាន់នាក់
កំពង់ស្ពឺៈ កម្លាំងជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិ និងនគរបាល នៃស្នងការដ្ឋាននគរបាល ខែត្រកំពង់ស្ពឺ បានរួមសហការគ្នាត្រួតពិនិត្យទីតាំងដែលមានការសង្ស័យប្រព្រឹត្តល្មើសធ្វើទារុណកម្មលើជនបរទសជាបុគ្គលិកធ្វើការនៅ ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣២-៣៣ស្ថិតក្នុង ភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគង ពិសី ខែត្រកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ កិច្ចប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ឌី…
