Month: February 2025

ស្នងការនគរបាលភ្នំពេញកោះហៅក្រុមនគរបាលចុះអនុវត្តច្បាប់ចរាចរដែលប៉ះសម្ដីគ្នាជាមួយបណ្ឌិតសភាចារ្យ សុខ ទូច

ភ្នំពេញៈ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជាឲ្យ ការិយាល័យបុគ្គលិក កោះហៅ មន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរគោលដៅ ខណ្ឌសែនសុខ មកសួរនាំនៅ ស្នងការដ្ឋាននគរបាលភ្នំពេញ ចូលមកដោះស្រាយបញ្ហាវិវាទជាមួយ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា…

គប់គិតគ្នាចាក់ដីចូលឆ្នេរសមុទ្រហើយថែមទាំងជេរប្រមាថអ្នកសារព័ត៌មានយ៉ាងដំណំ

ដោយៈ បាយ៉ង់ ខែត្រកោះកុងៈ មេបញ្ជាការប្រតិបត្តិសឹករង ស្រុកស្រែអំបិល គឺលោក ថន ឃិន បានជេរប្រមាថមើលងាយ អ្នកសារព័ត៌មាន ថា « ពួកអាអ្នកកាសែតអាចម៍ ពួកវាចេះតែបង្ហោះព័ត៌មាន ពួកវាមិនដឹងខ្យល់អ្វីទេ អាជ្ញាធរគេមិនអើពើអីផង ពួកអ្នកកាសែតដេញ ដោលសួរនោះសួរ ពួកអាឆ្កួត ខ្ញុំហ៊ានថា…

ស្រាយគំនុំគ្រួសារបាញ់ប្រហារប្រពន្ធឪពុកក្មេកម្ដាយក្មេកស្លាប់និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

ត្បូងឃ្មុំៈ មន្ត្រីប៉េអឹមម្នាក់បានស្រាយគំនុំគ្រួសារគឺបាញ់ប្រហារលើប្រពន្ធខ្លួន ឪពុកក្មេក ម្តាយក្មេក ព្រមទាំងមនុស្សពីរនាក់ទៀត ហើយក៏បន្តបាញ់សម្លាប់ខ្លួនឯងតាមក្រោយដោយសារខឹងប្រពន្ធប្ដឹងសុំលេងលះនៅសាលា ឃុំក្រែក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ ករណីហិង្សាដ៏ឃោរឃៅនេះ កើតមានឡើងកាលពីវេលាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅ ភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខែត្រត្បូងឃ្មុំ។…

ពលរដ្ឋផ្ទុះការតវ៉ាខណ:ទីប្រឹក្សាក្រសួងរៀបចំដែនដីចុះពិនិត្យលើការស្នើសុំអន្តរាគមន៍ចេញបណ្ណកម្មសិទ្ធិដីធ្លី

ខែត្រតាកែវៈ ប្រជាពលរដ្ឋប្រមាណជា១៧គ្រួសារបានផ្ទុះការតវ៉ាខណៈពេលទីប្រឹក្សា ក្រសួងរៀបចំដែនដីនគរូបណីកម្ម សំណង់ និងសុរិយោដី បានចុះត្រួតពិនិត្យទីតាំងដីគម្របព្រៃឈើជិតមួយរយហិកតា ដែលមានផែនទីគ្រប លើដីអាស្រ័យផលជាក់ស្ដែងរបស់ពួកគាត់ស្ថិតនៅ ភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខែត្រតាកែវ។ ដីគម្របព្រៃឈើ១កន្លែងដែលមានទំហំ៨៨៤,៨៥៤ម៉ែត្រការ៉េ ដែលពលរដ្ឋរស់នៅ និងអាស្រ័យផលដាំស្វាយ និងដំណាំរួមផ្សំផ្សេងៗជាច្រើនឆ្នាំបែរជាមានម្ចាស់ត្រួតលើគ្នាច្រើននាក់ ហើយមកអះអាងថា ជាកម្មសិទ្ធិរៀងៗខ្លួន។ តើរឿងរ៉ាវនោះផ្តើមចេញពីមូលហេតុអ្វី ?…

ឆេះមីតណាយព្រីមៀរក្លិបស្លាប់មនុស្ស៤នាក់និងរបួសធ្ងន់៦នាក់ក្បែរស្ដុបឫស្សីផ្អែម

ភ្នំពេញៈ គ្រោះមហន្តរាយដើម ឆ្នាំ២០២៥ គឺករណីឆេះ មីតណាយព្រីមៀរក្លិប ក្បែរភ្លើងស្ដុបឫស្សីផ្អែម លើផ្លូវ៥០ ម៉ែត្រខាងជើង វត្តឫស្សីសាញ់​ ស្ថិតនៅ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឱ្យមនុស្ស ៤នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និង៦នាក់ទៀតរងរបួសធ្ងន់ វេលាម៉ោងជាង១០ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ…

ពលរដ្ឋស្រុកគិរីវងស្នើសុំឱ្យលោក វ៉ី សំណាង អភិបាលខែត្រតាកែវ គួរកម្ចាត់រឿងកញ្ឆាឱ្យដល់ឫសគល់ !

ភ្នំពេញៈ លោក វ៉ី សំណាង អភិបាល ខែត្រតាកែវ និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខែត្រ បានដឹក នាំកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខែត្រ ឡើងភ្នំកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់ចំនួន៧ទីតាំង ព្រមទាំងដុតកម្ទេចចោលដើមកញ្ឆា ៣៣៦៥ដើម ស្មើនឹង១៨៩០ម៉ែត្រការ៉េ និងមានអាងផ្ទុកទឹក៦កន្លែងសម្រាប់ស្រោចកញ្ឆា ស្ថិតនៅត្រង់ចំណុចថ្មចង្រ្កានជួរភ្នំបាយ៉ង់ភូមិសាស្ត្រ ឃុំព្រៃអំពក ស្រុកគិរីវង់ ខែត្រតាកែវ…

You missed