រដ្ឋមន្ត្រីធនធានទឹកចាត់ទុកក្រុមមន្ត្រីពុករលួយលួចលក់«អាងទឹកដងទង់»ខែត្រកំពតថា«សុទ្ធតែពួកបំផ្លាញជាតិ!»
ដោយៈ បាយ៉ង់ថាមស៍ ខែត្រកំពតៈ មន្ត្រីពាក់ព័ន្ធពុករលួយចាប់តាំងពី ថ្នាក់ភូមិឃុំថ្នាក់ស្រុក ថ្នាក់មន្ត្រីជំនាញ រហូតដល់ថ្នាក់ខែត្របាន គប់គិតរួមគំនិតគ្នាក្បត់ជាតិលួចលក់ទ្រព្យសម្បត្តិរដ្ឋ «អាងទឹកដងទង់»ជាកន្លែងស្តុកទឹកស្រោចស្របស្រែប្រាំង កសិកម្ម និងសម្រាប់ពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ដែលមានផ្ទៃដីទំហំជាង១២ហិកតាទៅឱ្យក្រុមហ៊ុន សេង សម្បត្តិ ក្នុងតម្លៃរាប់លានដុល្លារដើម្បីសាងសង់ផ្ទះល្វែងលក់នោះត្រូវលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម…
