Month: December 2020

ក្រុមប្រជាពលរដ្ឋអនាធិបតេយ្យរារាំងកិច្ចការរបស់គណៈកម្មការចំរុះ និង អាជ្ញាធរមូលដ្ឋាន ដោយអះអាងទាំងបំពានយកឈ្នះ

ដោយ បាយ៉ង់ថែមស៍ ខែត្រព្រះសីហនុ៖ បើតាមការឱ្យដឹងពីតំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លី អូរដំរី ថាក្រុមប្រជាពលរដ្ឋ ប្រមាណជាង១០នាក់ ដែលបានប្រើឥរិយាបថច្រងេងច្រងាងរារាំងកិច្ចការរបស់គណៈកម្មការចំរុះ និង អាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃទី០៨ ធ្នូ ២០២០ គឺជាក្រុមអនាធិបតេយ្យមកពីទីផ្សេងៗដែលលោកស្រី ហ៊ឹម សុវណ្ណរី បានឱ្យដី ក្នុងម្នាក់ៗចាប់ពីទំហំ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ ដើម្បីចេញមុខបង្កភាពអនាធិបតេយ្យផ្សេងៗ ។…

ពលរដ្ឋ​ជាង​១០០​គ្រួសារ​ស្នើសុំ​អាជ្ញាធរខេត្ត​ជួយ​សង់ស្ពាន​ឆ្លងកាត់​អូរ​តា​ឡះ​សម្រាប់​ប្រើប្រាស់មួយខ្សែ​

ដោយៈ បាយ៉ង់ថែមស៍​ ​ព្រះវិហារៈ ​ប្រជាពលរដ្ឋ​ប្រមាណ​១៣៥​គ្រួសារ​រស់នៅ​ ភូមិ​ប្រា​ ហៅ​ ភូមិ​គុណភាព​២ ​ឃុំ​ឆែប​២​ ស្រុក​ឆែប​ ស្នើ​សុំ​អាជ្ញាធរ ខេត្ត​ព្រះវិហារ​ ជួយ​សាងសង់ ​ស្ពាន​​ដែក​បា​ឡេ​ ដើម្បី​ឆ្លងកាត់​អូរ​តា​ឡះ​សម្រាប់​ប្រើប្រាស់​ព្រោះ​បច្ចុប្បន្ន​ពួកគាត់​កំពុង​តែជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ​។​ ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា បច្ចុប្បន្ន​ពួកគាត់​មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង​ដែលមាន​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ខ្វាត់ខ្វែង​ឆ្លងកាត់​ពី​ភូមិ​១​ទៅ​ភូមិ​១​ក្នុង​ឃុំ​ស្រុក​ធ្វើឱ្យមាន​ភាពស្និទ្ធស្នាលរ​វាង​គ្នានិងគ្នានៅ​ជនបទ​ដាច់​ស្រ​យ៉ា​ល​ជាមួយនឹង​អ្នករស់នៅ​ទីប្រជុំជន​។​ ប៉ុន្តែ​អ្វីដែល​ពួកគាត់​ជួប​ការលំបាក​នោះ​គឺ​នៅ​ខ្វះ​ស្ពាន​សម្រាប់​ធ្វើ​ចរាចរ​ឆ្លង កាត់​អូរ​តា​ឡះ​នេះ​។​ ​លោក​ ជៀន…

ធ្លាយអំពើពុករលួយមេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីយកលុយពីឡានដឹកស្រូវមួយគ្រឿង២៥,០០០រៀល

ដោយៈ បាយ៉ង់ថែមស៍ ព្រៃវែងៈ ក្រុមឈ្មួញរកស៊ីដឹកស្រូវលក់ទៅ ប្រទេសវៀតណាម និយាយប្រាប់ក្នុងលក្ខខណ្ឌសុំមិនឱ្យបញ្ចេញ ឈ្មោះនៅល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះថា ពួកគេត្រូវបង់ប្រាក់ឱ្យមន្ត្រីប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី ស្ថិតក្នុង ឃុំបន្ទាយចក្រី ខេត្តព្រៃវែងក្នុងមួយរថយន្តចំនួន២៥,០០០រៀល ខណៈមួយថ្ងៃៗ មានឡានជាច្រើនគ្រឿង។ ករណីពុករលួយនេះត្រូវបានប្រធានប៉ុស្តិ៍ចាត់ទុកថា វាជាមនោសញ្ចេតនា ក្រោមលេសរូបភាពបិទបាំងអំពើ…

You missed