Month: November 2020

ដីរដ្ឋសោះ យកធ្វើជាកម្មវត្ថុប្ដឹង! ហើយស្ងាត់ៗអាជ្ញាសាលានៃសាលាដំបូងខែត្រព្រះសីហនុចេញលិខិតជូនដំណឹងថានឹងអនុវត្តសាលដីកាលើដីគម្របព្រៃឈើដេញប្រជាពលរដ្ឋ

ខែត្រព្រះសីហនុ៖ បន្ទាប់ពីមានសភាពស្ងាត់មួយរយៈរឿងជម្លោះដីធ្លី ស្រាប់តែអាជ្ញាសាលា នៃសាលាដំបូងខែត្រព្រះសីហនុ បានចេញលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានលោកស្រី ឡុច ទូច តំណាងប្រជាពលរដ្ឋចំនួន៣២គ្រួសារថា នឹងចុះអនុវត្តសាលដីកាលើដីគម្របព្រៃឈើដែលមិនទាន់ទាំងកាត់ឆ្វៀល ខណៈប្រជាពលរដ្ឋទាំង៣២គ្រួសារនោះកំពុងតែរស់នៅអាស្រ័យផលលើដីរដ្ឋជាង៣០ឆ្នាំមានផ្ទះមានដំណាំហូបផ្លែខ្លះឱបមិនជុំ ស្ថិតនៅតំបន់អូរខ្សាច់ ភូមិ៤ ឃុំអូរត្រេះស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ។ ការដែលអាជ្ញាសាលានៃសាលាដំបូងខែត្រព្រះសីហនុ ចេញលិខិតជូនដំណឹងថានឹងអនុវត្តសាលដីកាលើដីគម្របព្រៃឈើដែលមិនទាន់ទាំងកាត់ឆ្វៀលនោះ ព្រោះគេសំអាងលើសាលដីកាពីតុលាការកំពូលលេខ៤៥៨(ន) ចុះថ្ងៃទី០១…

លោកមេប៉ុស្ដិ៍ថាបិទអស់ហើយ តែប្រជាពលរដ្ឋថានៅមានបើកទាំងបំពាននឹងមំរាមរបស់ក្រសួងសុខាភិបាល ថែមទាំងរំខានពលរដ្ឋជិតខាងស្ទើររាល់យប់

ខែត្រព្រះសីហនុ៖ ១៦ វិច្ឆិកា ២០២០ ប្រជាពលរដ្ឋដែលរស់នៅជាប់ហាងខារ៉ាអូខេមួយកន្លែងឈ្មោះ ម៉ី ឡៃណា ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ ត្អូញត្អែរថា ទីតាំងខារ៉ាអូខេ ម៉ី ឡៃណា តែងតែដំណើរការតាំងពីព្រលប់រហូតម៉ោងរំលងអាធ្រាត្រ រំខានដល់ម៉ោងសម្រាកនៃអ្នកជិតខាងស្ទើររាល់រាត្រី តែលោកមេប៉ុស្ដិ៍អះអាងថាក្នុងតំបន់ដែនសមត្ថកិច្ចគ្រប់គ្រងរបស់លោកបិទអស់ហើយ ។ តើហេតុអ្វីមានការអះអាងផ្ទុយគ្នាយ៉ាងដូច្នេះ…

អ្នកសារពត៌មានរងគ្រោះដោយជើងកន្រ្តៃហោះរបស់លោកស្រី ជា សុខឡេងកន្លងទៅទំនងជាអាចទទួលបានភាពយុត្តិធម៌(មានវីដេអូ)

ដោយ បាយ៉ង់ថែមស៍ ខែត្រព្រះសីហនុ៖ អ្នកសារពត៌មាន បំរើការឱ្យទូរទស្សន៍តាមអ៊ិនធឺណិត អិមអេសជេ (TV Online MSJ) ប្រចាំខែត្រព្រះសីហនុ លោក ដួង ច័ន្នបូរិទ្ធ ដែលបានរងគ្រោះដោយលោកស្រី ជា សុខឡេង ប្រើហិង្សាទាត់ធាក់កន្លងទៅ មានសង្ឃឹមថាសាលាដំបូងខែត្រព្រះសីហនុនឹងផ្ដល់ភាពយុត្តិធម៌ជូនរូបលោកជាក់ជាពុំខាន ។ នេះយោងតាមការលើកឡើងរបស់លោកច័ន្ទបូរិទ្ធ…

សពទារិកាត្រូវបានគេយកមបោះចោលក្នុងលូខាងលិចវិទ្យាល័យសុខអានទន្លាប់

ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ ម្ដាយចិត្តអាក្រក់ជាងសត្វតិរច្ឆានបានបង្កើតកូនហើយយកបោះចោលក្នុងលូមុខផ្ទះអ្នកស្រុកខាងលិច​ វិទ្យាល័យ សុខ អាន ទន្លាប់។ ហេតុការណ៍នេះកើតឡើងនាល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅទល់មុខ សាលា ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ ទារិកានេះត្រូវបានគេរុំនឹងក្រមានៅជាប់ទងផ្ចិតដែលមានសម្បុរសសក់ខ្មៅ និងមានអវយវៈត្រឹមត្រូវ គឺទើបនឹង កើតមកភ្លាមៗក៍ត្រូវគេយកមកបោះចោលក្នុងលូខាងលិច…

You missed