យោធាការពារព្រំដែនកម្ពុជាឡាវចាប់បានគ្រឿងញៀន៤២ដុំ
ដោយ: បាយ៉ង់ថែមស៍ ស្ទឹងត្រែង៖ កងយោធាការពារព្រំដែន នៃអង្គភាពតំបន់ប្រតិបត្តិការសឹករង ស្ទឹងត្រែង ចាប់គ្រឿងញៀនបាន ជាង៤០ដុំនៅពេលយាមល្បាតដើម្បីពង្រឹងសន្តិសុខតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ កាលពីវេលា ម៉ោងជាង៣ទៀបភ្លឺថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចប្រាប់ឲ្យដឹងថា ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនពី ប្រទេសឡាវ មក កម្ពុជា បានដឹកជញ្ជូនតាមម៉ូតូចាស់មួយគ្រឿងធ្វើដូចជាអ្នកធ្វើស្រែចម្ការអីចឹងដើម្បីបន្លំភ្នែកសមត្ថកិច្ច។ ថ្នាំឆ្កួត នេះមានច្រកញ្ចប់មកជាមួយហើយផង។…
