កាស៊ីណូវីម៉ានច្រកព្រំដែនព្រែកចាកបើកលេងជល់មាន់និងល្បែងស៊ីសងផ្សេងទៀតឱ្យពលរដ្ឋខ្មែរចូលលេង
ខែត្រកំពត: អំពើអបាយមុខ នៃបនល្បែងស៊ីសងកាស៊ីណូមួយកន្លែងស្ថិតនៅ ភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខែត្រកំពត កំពុងបើកឱ្យជនជាតិខ្មែរចូលលេងភ្នាល់ដាក់លុយយ៉ាងអណាធិតេយ្យដែលផ្ទុយនឹងច្បាប់រដ្ឋ។ អ្នកលេងល្បែងភ្នាល់នៅក្នុងទីតាំងខាងលើបានទម្លាយរឿងមិនប្រក្រតីថា កាស៊ីណូនេះ បង្កប់ដោយល្បែងស៊ីសងខុសច្បាប់ជាច្រើនមុខដូចជា ហ្គេមបាញ់ត្រី មាន់ប្រជល់គ្នាផ្លែដែក២០ ទៅ៣០គូក្នុង១ថ្ងៃ ហើយការលេងនោះប្តូរវេណម្ចាស់វិលជុំចាប់ពី ថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ។ ថ្ងៃច័ន្ទ និង…
