ក្រុមឱកាសនិយមធ្វើទុក្ខបុកម្នេញ ប្រជាពលរដ្ឋនៅតំបន់«តាដួងតាអាំ»មិនគ្រប់គ្រាន់ មកបំភិតបំភ័យស្រ្តីមេម៉ាយនៅតំបន់«អូរត្រជាក់ចិត្ត» ស្រុកព្រៃនប់ ខែត្រព្រះសីហនុទៀត
ដោយ បាយ៉ង់ថាមស៍ ខែត្រព្រះសីហនុ៖ ស្រ្តីមេម៉ាយលោកស្រី អ៊ូ ម៉ាលីវណ្ណ ទទួលរងការបំភិតបំភ័យពីក្រុមឱកាសនិយមរាល់លើកពេលលោកស្រីទៅកន្លែងដីទំហំ៧ហិកតារបស់គាត់ ស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ជាហេតុធ្វើឱ្យលោកស្រី មិនអាចចូលកាន់កាប់អភិវឌ្ឍអ្វីលើដីរបស់ខ្លួនមិនបានឡើយ បើទោះជាលោកស្រី មានឯកសារបញ្ជាក់ពីភាពស្របច្បាប់តាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិកំពូលយ៉ាងណាក៏ដោយ ។ នេះយោងតាមការផ្ដល់បទសម្ភាស៍របស់លោកស្រី នៅនឹងទីតាំងដីខាងលើ កាលពីរសៀលថ្ងៃទី០៧…
