មានសត្វដំរីព្រៃធ្លាក់រណ្តៅក្នុងដែនចម្ការសត្វព្រៃកែវសីមា
ដោយៈ គោព្រៃ មណ្ឌលគិរីៈដំរីឈ្មោលមួយក្បាលបានធ្លាក់ចូលក្នុងរណ្តៅក្បែរចម្ការក្រូចស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមានា ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សេចក្តីរាយការណ៍មកថានៅយប់កើតហេតុប្រជាពលរដ្ឋបានឃើញហ្វូងដំរីចូលមកចំណុចកើតហេតុលុះព្រឹកឡើងក៍ប្រទះឃើញសត្វដំរីមួយក្បាលជាប់ផុងក្នុងរណ្តៅផុកតែម្តង។ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីបរិស្ថាន កំពុងតែជីកផ្លូវ និងយករថយន្តបាញ់ទឹកជួយសង្គ្រោះសត្វដំរីនេះហើយ។ គិតត្រឹមម៉ោង១១:៣០ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ សត្វដំរីរងគ្រោះនេះបានឡើងរួចដោយ សុវត្ថិភាពវិញ ហើយ៕
