ប្រធានគយចល័តប្រចាំបួនខេត្តនិងបក្ខពួកល្បីខាងប្រព្រឹត្តអំពើពុកលួយដោយមិនខ្លាចអេស៊ីយូឡើយ
ដោយៈ បាយ៉ង់ថែមស៍ ព្រៃវែងៈ ប្រភពនានាបានស្នើសុំទៅលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច បញ្ជូនមន្ត្រីជំនាញចុះស៊ើបអង្កេតស្រាវជ្រាវជុំវិញភាពមិនប្រក្រតី នៃអំពើពុករលួយរបស់លោក ប្រធានគយចល័តផ្លូវជាតិលេខ១ និងគូកនទាក់ទងបទល្មើសឃុបឃិតជាមួយឈ្មួញជាថ្នូរលុយដោយបានអនុ ញ្ញាតឲ្យនាំចូលអាល់កុលក្លែងក្លាយចំនួន១០០០លីត្រតាមច្រកជ្រៃធំ ទំនិញគេចពន្ធបង្កប់តាមរថយន្តក្រុងដឹក អ្នកដំណើរ និងឡានដឹកទំនិញធុនធំមួយចំនួនចេញពីវៀតណាមចូលមកកម្ពុជាជាពិសេសដឹកឆ្ពោះមកកាន់ រាជ ធានីភ្នំពេញ។ ទីស្នាក់ការគយចល័តផ្លូវជាតិលេខ១…
