វីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញពីក្រុមជនសង្ស័យពីរនាក់ប្លន់សម្លាប់ជនជាតិចិនពីរនាក់នៅក្នុងបន្ទប់ខុនដូយីហោ LH Residence
ដោយៈ បាយ៉ង់ថែមស៍ ភ្នំពេញៈ កាលពីព្រលប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មានវីដេអូកាមេរ៉ាសុវត្ថិភាពមួយបានបង្ហាញក្រុមជន សង្ស័យពីរនាក់ជាជនជាតិចិនធ្វើសកម្មភាពប្លន់សម្លាប់ជនជាតិចិនដូចគ្នាពីរនាក់នៅក្នុង បន្ទប់ខុនដូយីហោ LH Residence ដែលសមត្ថកិច្ចសន្និដ្ឋានថា ជាករណីប្លន់សម្លាប់យកទ្រព្យសម្បត្តិពីជនរងគ្រោះ។ អំពើឃាតកម្មនេះកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កន្លងទៅត្រង់ចំណុច បន្ទប់លេខ A១០០៣ ជាន់ទី១០…
