ឧត្តមសេនីយ៍ឯក វ៉ា វិចិត្រា ប្រធាននាយកដ្ឋានភស្តុភានិងហិរញ្ញវត្ថុនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុយកកន្លែងធ្វើការនាំគ្នាផឹកស៊ីធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនគរបាលជាតិ
ដោយៈ បាយ៉ង់ថាមស៍ ភ្នំពេញៈ ប្រធានអង្គភាពដែលទើបទទួលបានការតែងតាំង និងមន្ត្រីក្រោមឪវាទមួយចំនួនបានបង្កបញ្ហាឲ្យប៉ះ ពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរព្រមទាំងកិត្យានុភាពរបស់នគរបាលជាតិ បាននាំគ្នាប្រមូលផ្តុំបក្ខពួកផឹកស៊ី ច្រៀងរាំបង្កសំឡេងរំខានក្នុងអង្គភាព។ នេះផ្អែកតាមការស្រាវជ្រាវបឋមពី នាយនិងមន្ត្រីនគរបាលទាំងនោះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ។ នេះបើតាមរបាយ ការណ៍ក្រុមការងារប្រតិកម្មរហ័ស អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលឧត្តមសេនីយ៍ ឈាង…
