គយចាប់កញ្ឆាក្រៀមជាច្រើនដុំនិងថ្នាំឆ្កួតចំនួន៦ករណីជាប់ៗគ្នានៅអាកាសយានដ្ឋានអន្តរជាតិតេជោ

កណ្ដាលៈ នាយកដ្ឋានគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិតេជោ បានសហការជាមួយ នគរបាលអន្តោប្រវេសន៍ ចាប់បានកញ្ឆាក្រៀមជាច្រើនដុំ ព្រមទាំងថ្នាំឆ្កួតប្រភេទហេរ៉ូអ៊ីន មេតំហ្វេតាមីន ចំនួន៦ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ស្ថិតនៅ ស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ បើគិតចាប់ពីដើម ខែកញ្ញា ឆ្នាំ២០២៦។ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមគយបម្រើការនៅ អាកាសយានដ្ឋានអន្តរជាតិតេជោ…

បណ្ឌិត គុណ ញឹម នាំយកអំណោយសម្ដេចធិបតីនិងលោកជំទាវចែកជូនពលរដ្ឋភៀសសឹកនៅភូមិរង់ចាំចំនួន៣៣១៨គ្រួសារ

ភ្នំពេញៈ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ​​​​ម​ន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយ​​​​កដ្ឋាន​គយ និងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ និងរដ្ឋាករមួយចំនួន បានបន្តនាំយកអំណោ​យដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី…

អគ្គនាយកគយនាំយកអំណោយសម្ដេចធិបតីនិងលោកជំទាវចែកជូនវីរកងទ័ពនៃកងពលធំអន្ដរាគមន៍លេខ២សៀមរាប

ភ្នំពេញៈ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីគយ និងរដ្ឋាករមួយចំនួនបានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី…

កាប់ឈើដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងខូងផ្លូវជាចំហតើមានច្បាប់ធ្វើអាជីវកម្មដែរឬទេ ?

ដោយៈ បាយ៉ង់ ព្រះសីហនុៈ អភិបាល ស្រុកកំពង់សិលា លោក ឆាយ សុគន្ធដា ក្នុងនាមជា ប្រធានគណៈបញ្ជាការឯកភាពស្រុក បានបញ្ជាឱ្យក្រុមការងារ និងមន្ត្រីឧទ្យានុរក្ស ចុះទៅពិនិត្យជាក់ស្ដែង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ រឿងឡានដឹកអុសខូងផ្លូវក្រួសក្រហមថា តើការកាប់ឈើធ្វើអុសដឹកជញ្ជូនទាំងថ្ងៃយប់យ៉ាងគគ្រឹកគគ្រេងបែបហ្នឹងវាចេញពីចម្ការឯកជន ? ឬចេញពីដែនឧទ្យានជាតិ…

កាប់ឈើធ្វើអុសកម្ចេចផ្លូវនៅស្រុកកំពង់សិលាខែត្រព្រះសីហនុ

ដោយៈ បាយ៉ង់ ព្រះសីហនុៈ ផ្លូវលំមួយខ្សែប្រវែងប្រហែលជាងពីរគីឡូម៉ែត្រស្ថិតក្នុង ភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខែត្រព្រះសីហនុ ខូចខាតខ្ទេចខ្ទាំយ៉ាងដំណំដែលបានប្រែក្លាយទៅជា រណ្ដៅទឹកថ្លុក ភក់ជ្រាំ ដោយសារទម្ងន់រថយន្តលោកឈ្មួញដឹកឈើធន់ធ្ងន់ធំៗជញ្ជូនអនុផលព្រៃឈើទៅលក់ទាំងឡានៗ។ នេះបើយោងតាមការរៀបរាប់ឱ្យដឹងពីប្រជាពលរដ្ឋក្នុងតំបន់នោះ និងរូបភាពដែល បាយ៉ង់ថាមស៍ ទទួលបានកាលពីដើម ខែកញ្ញា ឆ្នាំ២០២៦។ ផ្លូវលំដែលរងនូវការខូចខាតខ្ទេចខ្ទាំខាងលើតភ្ជាប់ពី ផ្លូវក្រុមហ៊ុនចម្ការដូងប្រេង…

ពលរដ្ឋម្ចាស់ឆ្នោតបាត់បង់ទំនុកចិត្តឬគ្មានជំនឿលើមន្ទីរបរិស្ថានខែត្រព្រះសីហនុរឿងឈូសកម្ទេចផ្ទះរបស់ពួកគាត់

ដោយៈ បាយ៉ង់ ព្រះសីហនុៈ ប្រជាពលរដ្ឋម្ចាស់ឆ្នោតអស់ជំនឿ ឬលែងមានទំនុកចិត្តលើ មន្ទីរបរិស្ថាន ខែត្រព្រះសីហនុ ដែលមិនគោរពគោលការណ៍នីតិវិធីច្បាប់ មិនគោរពស្មារតីអង្គប្រជុំនៅសាលា ខែត្រព្រះសីហនុ ព្រោះកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងចម្រុះដែលដឹកនាំដោយ មន្រ្តីមន្ទីរបរិស្ថានខែត្រ ចុះអនុវត្តច្បាប់ស្រេចតែទំនើងចិត្តគឺយកអំណាច និងបុណ្យសក្ដិតួនាទីទៅឈូសកម្ទេចផ្ទះពលរដ្ឋចោលដោយគ្មានសេចក្ដីជូនដំណឹងជាមុនអ្វីឡើយ។ ប្រជាពលរដ្ឋប្រមាណ១០០គ្រូសារ បានចូលកាន់កាប់ដីមួយកន្លែងស្ថិតនៅត្រង់ចំណុច តំបន់អូរតាអឺង…

You missed

error: Content is protected !!