ភ្នំពេញៈ កម្លាំងចម្រុះបានឃាត់ខ្លួនម្ចាស់ឃ្លាំងឈ្មោះ ស៊ុន បុត្រី ស្ថិតនៅផ្ទះលេខ៣១៥ ផ្លូវ៤៥អ៊ឹមស៊ី ខណ្ឌមានជ័យ រាជនីភ្នំពេញ យកទៅសួរនាំនៅ ស្នងការដ្ឋាននគរបាល ក្រោយពីរកឃើញប្រហិតមួយកញ្ចប់ធំមាន « អក្សរថៃ » និងទំនិញជាង២០០កេសទៀត ដែលបានបកស្លាកសញ្ញាចេញដើម្បីបន្លំភ្នែកមហាជន។ ករណីនេះក្រុមការងារចម្រុះបានចុះប្រតិបត្តិការឆែកឆេររកភាពមិនប្រក្រតីនៃផលិតផលនានា កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
លោក សេង គន្ធ អភិបាល ខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងឃ្លាំងដែលស្តុកសាច់បង្កកចំនួន២ទីតាំងស្ថិតនៅ ភូមិ
ឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រុមការងារចម្រុះ ក៏បានរកឃើញប្រហិតមួយកញ្ចប់ធំដែលមាន « អក្សរថៃ » សង្ស័យអាចនាំចូលពីថៃ ហើយបានរកឃើញទំនិញជាង
២០០កេសទៀត ដែលគេបកស្លាកសញ្ញាចោល។ ដោយរកឃើញភាពមិនប្រក្រតីដូច្នេះ ម្ចាស់ឃ្លាំងត្រូវបាន តំណាងអយ្យការ សម្រេច
ឲ្យឃាត់ខ្លួនយកទៅសួរនាំនៅ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីសួរនាំ។
គួរបញ្ជាក់ថា កម្លាំងចម្រុះខណ្ឌធ្វើ ក្នុងគោលបំណងត្រួតពិនិត្យ ការអនុវត្តតាមបទប្បញ្ញត្តិពាក់ព័ន្ធពី សុវត្ថិភាពចំណីអាហារ ប្រភព និង
គុណភាពផលិតផលសាច់ ដែលកំពុងរក្សាទុកក្នុងឃ្លាំង ដើម្បីធានាការការពារសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ៕


