ភ្នំពេញនៅៈ អាជ្ញាធរ ខណ្ឌទួលគោក ដឹកនាំដោយលោក ជា ពិសី ជាអភិបាល ខណ្ឌទួលគោក សហការជាមួយ ក.ប.ប. រាជធានីភ្នំពេញ និងក្រោមកិច្ចសម្របសម្រួលផ្លូវច្បាប់ពីលោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទូក្លាស្សេសាច់ និងប្រហិតចម្រុះសរុបចំនួន៥ទីតាំងដែលស្ថិតក្នុងមូលដ្ឋាន សង្កាត់ផ្សារដើមគ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

ការចុះត្រួតពិនិត្យទីតាំងផ្ទះស្តុកផលិតផលរបស់ថៃ មានប្រហិតបង្កបចម្រុះស្ថិតនៅ ផ្ទះលេខ២៨៣ ផ្លូវម៉ៅសេទុង ផ្លូវលេខ២៤៥ ក្រុម១០ ភូមិ១ សង្កាត់ផ្សារដើមគ ដែលពាក់ព័ន្ធនឹងបទល្មើសនាំចូលស្តុកទុក ចរាចរ និងចែកចាយផលិតផលប្រហិតបង្កបដែលមានប្រភពពីថៃ។

ក្រុមកម្លាំងចម្រុះបានរកឃើញដូចជា ប្រហិតបង្កបសរុប២១មុខស្មើនឹង១២៣៤,៥៥គីឡូក្រាម ជាផលិតផលនាំចូលពីថៃ ដោយខុសច្បាប់ ហើយក៏បានឃាត់ខ្លួនមនុស្សចំនួន៣នាក់រួចបានបញ្ជូនទៅកាន់ ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី និងរក្សាទុកប្រហិតចម្រុះទាំងអស់នៅទីតាំងខាងលើដោយបានបិទសៀលឃ្លុំបេទីតាំង៕

You missed

error: Content is protected !!