ដោយៈ បាយ៉ង់
ព្រះសីហនុៈ លោកគ្រូបង្រៀនម្នាក់ពូកែខ្លាំងណាស់ គឺគាត់ពូកែខាងបោកប្រាស់ « លក់ដីខ្យល់» ឱ្យគេរួចហើយទារលុយវិញពុំបានដោយកុហកថា នឹងសងវិញថ្ងៃនេះថ្ងៃនោះរហូតចាប់តាំងពី ខែកញ្ញា ឆ្នាំ២០២៥ ដល់ ខែសីហា ២០២៦ ថែមទាំងគេចមុខម្ចាស់បំណុល។ នេះបើយោងតាមការឱ្យដឹងពីបុរសម្នាក់ចាញ់លោកគ្រូខាងលើប្រាប់ បាយ៉ង់ថាមស៍ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

លោកគ្រូប៉ិនប្រសព្វបោកប្រាស់ខាងលើនោះបង្រៀននៅ សាលាបឋមសិក្សា មួយកន្លែងស្ថិតក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ នាពេលបច្ចុប្បន្ន។

បុរសម្នាក់ក្នុងចំណោមអ្នកចាញ់បោក លោកគ្រូខាងលើ បាននិយាយថា លោកមានភស្តុតាងគ្រប់គ្រាន់សម្រាប់ប្ដឹងជនបោកប្រាស់រូបនេះ ប៉ុន្តែលោកមិនចង់ប្ដឹងផ្ដល់អ្វីនោះទេ ព្រោះបើប្ដឹងបានត្រឹមតែ គាត់ជាប់គុក បើសិនជាទុកឱ្យជនបោកប្រាស់នេះសងបណ្ដើរៗ ឬសងពាក់កណ្ដាលវាប្រសើរជាជាងគាត់ជាប់គុកបាត់ភាពកក់ក្ដៅក្នុងគ្រួសារនិងកូនៗ។

មេធាវីម្នាក់បានលើកយក មាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ ប្រាប់ បាយ៉ង់ថាមស៍ ថា អំពើរំលោភលើទំនុកចិត្តត្រូវ ផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០រៀល ដល់ ៦,០០០,០០០ រៀល។

លោកគ្រូពូកែបោកខាងលើ អង្គភាពសារព័ត៌មានយើង ពុំអាចទំនាក់ទំនងសុំការបំភ្លឺបានទេជុំវិញការលើកឡើងរបស់អ្នកអះអាងថា ចាញ់បោក ព្រោះលេខទូរស័ព្ទលោកគ្រូប្ដូរលេខរហូត និងភ្នាក់ងារព័ត៌យើងទៅដល់សាលាដែលគាត់ធ្វើការក៏មិនអាចសុំបំភ្លឺបានដែរ។ បាយ៉ង់ថាមស៍ ក៏សុំទុកពេលវេលាឱ្យជនឆបោកប្រាស់នេះ ដោយមិនទាន់បញ្ចេញអត្តសញ្ញាណ និងឯកសារអ្វីទាំងអស់។

គួររំលឹកថា អ្នកដែលចាញ់បោកលោកគ្រូពូកែខាងបោកនោះ មិនមែនមានតែម្នាក់នោះទេ គឺមានច្រើនលើសពី១០នាក់ ក៏ប៉ុន្តែអ្នកដែលចាញ់បោកដទៃទៀតពុំហ៊ានចេញមុខមាត់ក ឬ ប្ដឹងផ្ដល់ជនឆបោកនោះទេ ក៏ព្រោះតែខ្លាចខ្មាសគេ។ ក្នុងករណីនេះដែរ បងប្អូនខ្មែរដទៃៗទៀតគួរតែ មានការប្រុងប្រយ័ត្នខ្ពស់ពីព្រោះ លុយកាក់គឺពិបាករក ហើយចិត្តស្មោះត្រង់ក៏កាន់តែពិបាករកថែមទៀត ដូច្នេះមានតែប្រយ័ត្នកុំឱ្យភ្លាត់សតិដូចករណីនេះអីចឹង៕

You missed

error: Content is protected !!