នគរបាលចរាចរក្រុងភ្នំពេញជាច្រើននាក់ត្រូវបានឃាត់ខ្លួនសួរនាំរឿង«កំហែងយកប្រាក់ពីចិន»នៅស្ដុបវត្តស្លែង
ដោយៈ អធិបតី ភ្នំពេញៈ នគរបាលចរាចរ នៃការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ និងមន្ត្រីជាប់កិច្ចសន្យា យ៉ាងតិច៩នាក់ត្រូវបានឃាត់ខ្លួនអស់រយៈពេល២ថ្ងៃដើម្បីសួរនាំពីសំណាក់ កម្លាំងនគរបាលព្រហ្មទណ្ឌ រាជ ធានីភ្នំពេញ តាមបញ្ជា នាយឧតម្ដសេនីយ៍ឯក នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីសប្តាហ៍មុន យ៉ាងស្ងៀមស្ងាត់បំផុតបន្ទាប់ពីមានបណ្តឹងរបស់ ស្ថានទូតចិន ក្នុងរឿង…
លោក ថាក់ស៊ីន និងប្អូនស្រីបង្កើតបង្ហាញវត្តមានក្នុងពិធីខួបកំណើតសម្តេចតេជោ សែន
ភ្នំពេញៈ អតីត នាយករដ្ឋមន្ត្រីថៃ ពីរនាក់បងប្អូនបង្កើត គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកស្រី យីង ឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលនៅ ថ្ងៃទី៥ ខែសីហា គម្រប់៧១ឆ្នាំ។ ដូចរាល់ឆ្នាំដែរ…
គ្រឿងញៀនជិត១តោននិងចិនតៃវ៉ាន់៦នាក់ត្រូវនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន
ភ្នំពេញៈ យោងតាមផេកផ្លូវការរបស់ នគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានបង្ហាញលទ្ធ ផលផ្លែផ្កាគួរជាទីមោទកគឺបង្ក្រាបបានថ្នាំឆ្កួតជាង៧៨៩គីឡូក្រាម និងឧក្រិដ្ឋជនជាតិចិនតៃវ៉ាន់ ចំនួន៦នាក់ ព្រមទាំងវត្ថុតាងជាច្រើនមុខទៀត។ ថ្នាំញៀនដ៍ច្រើនសន្ធឹកសន្ធាប់នេះពួកគេមានគម្រោងនាំយកចេញទៅ ប្រទេសចិនតៃវ៉ាន់ ប៉ុន្តែក៍ត្រូវប៉ូលិសកម្ពុជាយើងចាប់បាននៅ រាជធានីភ្នំពេញ មួយកន្លែង និងនៅ ខែត្រព្រះ សីហនុ មួយកន្លែង។ ផេកផ្លូវការនៃ…
ខួប១៥ឆ្នាំនៃប្រាសាទព្រះវិហារអាយុកាលជាង១.០០០ឆ្នាំដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិលោក
ដោយៈ ម្លូព្រៃ ព្រះវិហារៈ ថ្ងៃនេះគម្រប់ខួប១៥ឆ្នាំ នៃប្រាសាទព្រះវិហារ ដែលមានអាយុកាលជាង១.០០០ឆ្នាំបានចុះក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិលោក។ លោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងថា ប្រាសាទព្រះវិហារ បានកសាងឡើងនៅភ្នំខ្ពស់សន្លឹម ខុសប្លែកពីប្រាសាទនានាក្នុង ព្រះរាជាណា ចក្រកម្ពុជា។ ក្នុងនោះមានទេសភាពដ៏ស្រស់ត្រកាលមាន ក្បូរក្បាច់…
ករណីធ្វើទារុណកម្មនៃក្រុមជនជាតិចិនរួចបង្ខាំងទារប្រាក់ពីជនរងគ្រោះត្រូវបានប៉េអ៊ឹមខែត្រព្រះសីហនុបង្ក្រាប
ដោយៈ អធិបតី ខែត្រព្រះសីហនុៈ ព័ត៌មានពិស្ដារ ល្បិចបោកបញ្ឆោតតាមរយៈលួងលោមជនរងគ្រោះឱ្យទៅជួបពិភាក្សាការងារ រកស៊ី ក៍ប៉ុន្តែក្រុមជនជាតិចិនដែលមានគ្នាប្រមាណ៤ទៅ៥ចាប់បង្ខំភាគីជនរងគ្រោះ ដោយធ្វើទារុណកម្ម រួចឱ្យ សរសេរលិខិតខ្ចីប្រាក់ និងថតវីដេអូទុកថា បានជំពាក់លុយពួកគេ ព្រមទាំងវាយក្បាលឱ្យបែកឈាមហូរស្រោ ចពេញផ្ទៃមុខយ៉ាងដំណំរួចក៍បោះទូរស័ព្ទឱ្យជនរងគ្រោះទាក់ទងទៅសាច់ញាតិទាំងកណ្ដាលអធ្រាត្រនៅខាង ក្រៅដើម្បីយកលុយចំនួន១២ម៉ឺនដុល្លារមកលោះមនុស្ស។ ករណីនេះកើតឡើងកាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ តែត្រូវ កម្លាំងកងរាជអាវុធហត្ថ…
ការធ្វើរបងថ្មហ៊ុំព័ទ្ធយកដីចំណីឆ្នេរនិងចាក់ដីចូលសមុទ្ទធ្វើជាកម្មសិទ្ធិស្ទើរក្លាយជាប្រពៃណីទៅហើយនៅព្រះសីហនុ
ដោយៈ អធិបតី ខែត្រព្រះសីហនុៈ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងការចុះផ្ដិតយករូបភាពផ្ទាល់របស់ អ្នកសារ ព័ត៌មាន ស្ថិតនៅតំបន់ទំនប់រលករំដួលជើងភ្នំស្ថិតក្នុង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ មានក្រុមជនខិលខូចឱកាសនិយមបានលួចធ្វើរបងបេតុងគ្រឹះរឹងមាំហ៊ុំព័ទ្ធយកដីចំណីឆ្នេរ ចាក់គ្រឹះរៀបថ្មចូល ក្នុងសមុទ្ររួចចាក់ដីបំពេញក្នុងសមុទ្ទរំលោភកាន់កាប់ជាកម្មសិទ្ធិឯកជនខណៈអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ ព័ន្ធពុំទាន់មានចំណាត់ការអ្វីផ្លូវច្បាប់នៅឡើយ។ សកម្មភាពខាងលើ គឺពួកគេសម្រុកចាក់ដីទាំងថ្ងៃទាំងយប់បានយ៉ាងរលូនដែលពុំមានការរំខានដល់អាជ្ញាធរ មូលដ្ឋាន…
