ស្ត្រីរងគ្រោះគំរាមសម្លាប់ ពីនគរបាលពាក់សក្តិបួន នៅតែភ័យខ្លាច
ដោយ: គោកធ្លក កំពង់ចាម: ស្ត្រីរងគ្រោះម្នាក់ក្នុងអំពើគំរាមសម្លាប់ដោយអាវុធ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ពីសំណាក់ជនសង្ស័យជានគរបាលថ្នាក់វរសេនីយ៍ត្រីម្នាក់ចំនួនពីរលើកនៅក្នុងផ្ទះល្វែងជាប់គ្នាក្នុង បុរីពិភពថ្មី ក្រុងកំពង់ចាម គឺនៅតែរស់នៅសម្ងំលាក់ខ្លួនក្រៅផ្ទះដោយការភ័យខ្លាចនិងបាត់បង់ចំណូលប្រចាំថ្ងៃ។ បញ្ហាទាំងអស់នេះដោយសារតែពាក្យបណ្តឹងប្តឹងលើកទី១កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ពីបទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ និងគំរាមកំហែងលើជនសង្ស័យដដែលនេះខាងតុលាការបានចេញដីកាកោះហៅជនម្នាក់នេះចំនួនពីរលើក គឺមិនចូលខ្លួនតាមដីកាកោះនោះទេ។ ជនរងគ្រោះកាន់តែបារម្ភខ្លាំងគឺនៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៩ ជននេះបានធ្វើសកម្មភាពសាជាថ្មីដោយគំរាមកំហែងថា…
បើចង់បំបាត់ស្នាមសង្វារសូមអានអត្ថបទនេះ
ជាធម្មតា ស្នាមសង្វារ ច្រើនជាប់ទាក់ទងជាមួយនឹងការមានផ្ទៃពោះ ប៉ុន្តែវាក៏អាច កើតឡើងដោយសារស្ថានភាពផ្សេងទៀតដូចជា ការកើន ឬស្រកទម្ងន់ភ្លាមៗ, បញ្ហា អតុល្យភាពនៃអ័រម៉ូន និងជំងឺមួយចំនួនផងដែរ។ បើទោះបីជាស្នាមសង្វារអាចបាត់ទៅ វិញដោយឯកឯងក៏ដោយ ក៏ប៉ុន្តែវាត្រូវការរយៈពេលយូរ។ ហើយផលិតផលបំបាត់ សង្វារផ្សេងៗក៏មិនខ្វះដែរ គ្រាន់តែភាគច្រើនមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់ សុខភាព។ ដូច្នេះថាតើធ្វើយ៉ាងណាទើបអាចបំបាត់ស្នាមសង្វារបានឆាប់រហ័ស, ចំណាយអស់តិច ហើយមិនផ្ដល់ឥទ្ធិពលអវិជ្ជមានអ្វីដល់ស្បែកនោះ?…
កញ្ញា វុទ្ធ សុគន្ធា ចេញទៅច្រៀងនៅអូស្ត្រាលីលើកនេះប្រជុំជាមួយតារាល្បីៗ
ដោយ: បូរិន/ភ្នំពេញ:ដំណើរចេញទៅច្រៀងក្នុងព្រឹត្តិការណ៍ជាច្រើននៅប្រទេសអូស្ត្រាលីលើកនេះតារាចម្រៀងកញ្ញា វុទ្ធ សុគន្ធា ចាកចេញពីមាតុភូមិហើយដោយទៅលើកនេះជាមួយតារាល្បីៗ ជាច្រើននាក់ទៀត សុទ្ធតែជាតារានៅក្នុងបេះដូងរបស់ទស្សនិកជន។ កញ្ញា វុទ្ធ សុគន្ធា បានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ឱ្យដឹងថា សម្រាប់ការចេញទៅសម្តែងច្រៀងនៅប្រទេសអូស្ត្រាលីលើកនេះគឺ ជាលើកទី២ហើយ ហើយនាងពិតជាសប្បាយចិត្តដែលបងប្អូនខ្មែរយើងនៅបន្តចូលចិត្តគាំទ្រនាង។ លើកនេះក៏ពិសេសដែលវត្តមានតារាល្បីរបស់យើងត្រូវបានអញ្ជើញមានវត្តមានទៅដូចគ្នាគឺតារាចម្រៀងល្បីលោក សៅ ឧត្តម,លោក សាម…
ឥណ្ឌាព្រមានអ្នកទេសចរឱ្យចាកចេញពីតំបន់កាស្មៀរ ដោយសារការគំរាមកំហែងភេរវកម្ម
ក្រុមអាជ្ញាធរឥណ្ឌាកាលពីថ្ងៃសុក្រទី២សីហាបានប្រាប់ក្រុមអ្នកទេសចរឱ្យចាកចេញពីតំបន់កាស្មៀរដោយសារមាន” ការគំរាមកំហែងភេរវកម្ម ” ខណៈដែលសេចក្តីរាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាកម្លាំងយោធា ២៥.០០០ នាក់ត្រូវបានបញ្ជូនទៅតំបន់ភ្នំហេមពាន្តដែលកំពុងមានបញ្ហានេះ។ ការដាក់កងទ័ពបន្ថែមនិងវិធានការសន្តិសុខផ្សេងទៀតដោយរួមទាំងការអំពាវនាវឱ្យត្រៀមបម្រុងទុកស្បៀងនិងឥន្ធនៈនោះ បានធ្វើឱ្យមានភាពជ្រួលច្របល់និងភ័យខ្លាចនៅតំបន់ដែលមានជនអ៊ីស្លាមរស់នៅដ៏ច្រើននេះ ដែលត្រូវបានអះអាងសិទ្ធិកាន់កាប់ដោយប៉ាគីស្ថានផងដែរ។ រថយន្តជាច្រើនជាជួរៗ បានរង់ចាំចាក់ប្រេងតាមស្ថានីយប្រេងឥន្ធនៈ ខណៈពេលដែលពួកអ្នកស្រុកតម្រង់ជួរនៅតាមហាងលក់អាហារនិងនៅតាមកន្លែងម៉ាស៊ីនដកប្រាក់ធនាគារ។ រដ្ឋាភិបាលក្រុងចាមុយ-កាស្មៀររបស់ឥណ្ឌា( Jammu-Kashmir)បាននិយាយថាដោយសារមានព័ត៌មានសម្ងាត់នៃការគំរាមកំហែងភេរវកម្មប្រឆាំងការធ្វើធម្មយាត្រាហិណ្ឌូដ៏ធំនិង ដោយសារស្ថានភាពសន្តិសុខនៅពេលនេះ ពួកអ្នកធម្មយាត្រានិងអ្នកទេសចរគួរតែចាកចេញជាបន្ទាន់។ លោក Kanwal Jeet Singh…
បញ្ជូនទៅឃុំនិងទៅមណ្ឌលអប់រំបន្សាបករណីប្រើប្រាស់គ្រឿងញៀន
ដោយ:ប.ជ័យ/បន្ទាយមានជ័យ:ជនសង្ស័យចំនួន៣នាក់ត្រូវបញ្ជូនទៅឃុំនិងទៅមណ្ឌលអប់រំបន្សាបប្រើប្រាស់គ្រឿងញៀនដែលអាវុធហត្ថបង្ក្រាបកាលពីពេលកន្លេងមក។ជនសង្ស័យចំនួន៣នាក់មាន ១ឈ្មោះ ផាន សុភ័ក្រ ភេទ ប្រុស អាយុ ១៧ឆ្នាំ។ ២ឈ្មោះ ព្រឿង ប៊ុនឡេង ភេទ ប្រុស អាយុ ១៨ឆ្នាំ និង៣ឈ្មោះសុខារក្សាភេទប្រុសអាយុ២០ឆ្នាំ។សមត្ថកិច្ចដកហូតវត្ថុតាងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន-ទូរស័ព្ទដៃ ចំនួន៣គ្រឿង។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណមេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុងសិរីសោភ័ណបានឱ្យដឹងថា…
ក្រោយកម្លាំងនគរបាលថៃកាប់ចោលដំឡូងមីខ្មែរភាគីទាំង២ណាត់ជួបគ្នា
ដោយ:ភ្នំស្វាយ/ព្រំដែនកម្ពុជាថៃ:ក្រោយកម្លាំងនគរបាលការពារព្រំដែនវរសេនាតូចលេខ១២៥ថៃ(តឆដ)នៅច្រកព្រំដែនតំបន់តាប្រាយ៉ាឈមនឹងច្រកតំបន់បឹងត្រកួន។ពួកគេបានកាប់ចោលដំឡូងមីខ្មែរនៅចន្លោះបង្គោលព្រំដែនលេខ៣៦និង៣៧ភូមិថ្មល់បំបែកឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យភាគីទាំង២ណាត់ជួបគ្នា។ លោកវរសេនីយ៍ឡុងសំណាងមេបញ្ជាការនគរបាលព្រំដែនគោកវរសេនាតូចលេខ៧០៨ថ្មពួកប្រាប់កាសែតរស្មីកម្ពុជាកាលពីរសៀលថ្ងៃទី២ខែសីហាឆ្នាំ២០១៩នេះថា:កាលពីល្ងាចថ្ងៃទី១ខែសីហាកម្លាំងនគរបាលជាយដែនថៃបានបានចូលមកកាប់ឆ្ការបំផ្លាញចោលនូវដំណាំដំបូងមីរបស់លោកតូចច័ន្ទតារានិងម្ចាស់មួយចំនួនទៀតទំហំ១០មគុណ៧៨០មនៅបណ្តោយព្រំដែនជាប់ផ្លូវថ្មើរជើងដើរល្បាតព្រំដែនរួម ។ លោកបន្តថា:ខាងថៃអាចចោទថាការដាំដំឡូងមីនោះប៉ះលើផ្លូវដើរល្បាត់ព្រំដែន។ប៉ុន្តែម្ចាស់ចម្ការបានអះអាងថា:ចម្លារដំឡូងមីនេះខ្លួនធ្វើរាល់ឆ្នាំមកហើយ។ហេតុនេះកំហុសរបស់កម្លាំងថៃគឺពួកគេចូលមកកាប់ឆ្ការបំផ្លាញដំណាំដំឡូងមីនោះដោយេកត្តោភាគីមិនមានកម្លាំងឬអាជ្ញាធរកម្ពុជាចូលរួមទេ ។ ទោះយ៉ាងណាលោកឡូងសំណាងនិយាយថា:ពេលកងកម្លាំងការពារព្រំដែនទៅហាមកម្លាំងថៃក៏ថយចេញ។នៅថ្ងៃទី២ខែសីហាកម្លាំងនគរបាលការពារព្រំដែនវរសេនាតូច៨០៧កម្លាំងកងទាហានការពារព្រំដែន៥០៣។កម្លាំងការិយាល័យទី២កម្លាំងការិយាល័យទំនាក់ទំនងព្រុំដែនមន្ត្រីអាជ្ញាធរដែនដីមន្ត្រីទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់ប៉ោយប៉ែត។ បានទៅពិនិត្យទីតាំងចម្ការដំឡូងមីដែលកម្លាំងនគរបាលថៃកាប់ចោលនោះ។តទៅទៀតមន្ត្រីកម្កាំងនិងអាជ្ញាធរស៊ីវិលកម្ពុជានិងថៃបានណាត់ជួបគ្នាដោះស្រាយសម្រួលស្ថានភាពប៉ះទង្គិចគ្នានេះឱ្យវិលមកប្រក្រតីឡើងវិញ ៕
