លោកជំទាវ យូ ចន្ថា ស្នើសុំអាជ្ញាធរមូលដ្ឋាន និង តុលាការផ្ដល់ភាពយុត្តិធម៌
ដោយ បាយ៉ង់ថែមស៍ ខែត្រព្រះសីហនុ៖ លោកជំទាវ យូ ចន្ថា ស្នើសុំសម្ដេចនាយករដ្ឋមន្រ្តី និង អភិបាលខែត្រព្រះសីហនុ ជួយរកយុត្តិធម៌ ខណៈគេហដ្ឋានរបស់គាត់ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងខែត្រព្រះសីហនុ ដែលបានសាងសង់តាំងពីឆ្នាំ២០០៥ ប្រឈមនឹងការរុះរើ នៅថ្ងៃទី២២ សីហា ២០១៩ តាមអំណាចដីកាសម្រេចរក្សាការពារ…
ស្ត្រីវ័យ៣២ឆ្នាំលោតសម្លាប់ខ្លួនពីលើអគារផ្សារទំនើបអ៊ីអនបន្ទាប់ពីផ្ញើសារប្រាប់ប្ដីថា«ចាំជួបគ្នាជាតិក្រោយ»
ដោយៈ គោកធ្លក ភ្នំពេញៈស្រ្តីម្នាក់មានវ័យ៣២ឆ្នាំបានលោតសម្លាប់ខ្លួនពីលើចំណតរថយន្តជាន់ទីប្រាំនៃអគារផ្សារទំនើបអ៊ីអនមលពីរ (AEON Mall 2) បន្ទាប់ពីនាងផ្ញើសារទៅប្រាប់ប្តីថា «ចាំជួបគ្នាជាតិក្រោយ» គេមិនទាន់ដឹងអំពីមូល ហេតុពិតនោះទេ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:៤០ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណតរថយន្តជាន់ទីប្រាំ នៃអគារផ្សារអ៊ីអនពីរស្ថិតក្នុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក…
សណ្ឋាគារ៥កន្លែងនៅខេត្តមណ្ឌលគិរីផ្តល់បន្ទប់ស្នាក់នៅដល់សិស្សប្រឡងបាក់ឌុប
ដោយៈ គោកធ្លក មណ្ឌលគិរីៈ សណ្ឋាគារ និងផ្ទះសំណាក់ ចំនួនប្រាំដែលកំពុងបម្រើសេវាកម្មស្នាក់នៅក្នុង ខេត្តមណ្ឌលគិរី បានចូលរួមរំលែកការលំបាកជាមួយ សិស្សានុសិស្ស ត្រូវប្រឡងសញ្ញាបត្របធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩។ សណ្ឋាគារនិងផ្ទះសំណាក់ ទាំងនេះនឹងត្រូវផ្តល់ជូន បេក្ខជន បេក្ខនារី ប្រឡងរយៈពេលពីរថ្ងៃគិតចាប់ពីថ្ងៃទី ១៨ រហូតដល់ថ្ងៃទី២០ ខែសីហា…
តើសាលារៀននៃ«ក្ដីសង្ឃឹម»នៅក្រុងព្រះសីហនុ អាចក្លាយទៅជាអស់សង្ឃឹមដែរទេ ?
ដោយ តិល សាមុត ខែត្រព្រះសីហនុ៖ (ពត៌មានបឋម)សាលារៀនឯកជនឈ្មោះថា ក្ដីសង្ឃឹម ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ ចំកណ្ដាលក្រុង ដែលមានសិស្សានុសិស្សរាប់រយនាក់ អាចនឹងត្រូវបិទទ្វារក្នុងរយៈពេលបីខែខាងមុខទៀត ។ នេះបើយោងតាមការឱ្យដឹងពីក្ដីបារម្ភរបស់អាណាព្យាបាលសិស្ស និងការសរសេរនៅលើទំព័រហ្វេសប៊ុគផ្លូវការរបស់សាលារៀនចំណេះទូទៅ ដ៏មានប្រជាប្រិយភាព និង មានគុណភាពមួយនេះ កាលពីព្រឹកថ្ងៃទី០៨ សីហា…
តើកត្តាអ្វីខ្លះ ដែលនាំឲ្យបទល្មើសព្រៃឈើកើតមានឡើងបាន ?
ដោយ ភួង ផុន ខេត្តរតនគិរី៖ កត្តាដែលនាំឲ្យកើតមានបទល្មើសព្រៃឈើបាន ដោយក្រុមហ៊ុនមួយចំនួន ធ្វើសកម្មភាពមិនស្របច្បាប់ ខណៈក្រុមហ៊ុនរបស់ពួកគេបានទទួលសិទិ្ធដីសម្បទានពីរាជរដ្ឋាភិបាល ក្នុងការវិនិយោគស្របច្បាប់ តែប្រព្រឹត្តផ្ទុយពីច្បាប់ នាំឲ្យមានបទល្មើសព្រៃឈើកើតឡើង ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស…
តើនេះជាលទ្ធផលនៃការចតនឹងផ្លូវឬ ?
ខែត្រព្រះសីហនុ៖ ពត៌មានពីប្រជាពលរាយការណ៍មក បាយ៉ង់ថែមស៍ ឱ្យដឹងថា រថយន្តម៉ាក (Lexus) ពាក់ស្លាកលេខ ភ្នំពេញ 2G-8920 ដែលចតនៅនឹងចិញ្ចើមផ្លូវ ត្រូវបានគេនាំគ្នាយកសំរាមដាក់គរពីលើពេញ អាចថាជាសារមួយប្រាប់ទៅម្ចាស់រថយន្ត ។ ហេតុការណ៍បានកើតឡើងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ តាមដងផ្លូវកែងសាលាក្ដីសង្ឃឹម កាលពីយប់ថ្ងៃទី៧ សីហា ឆ្នាំ២០១៩
