ឧកញ៉ាបួននាក់បានគប់គិតគ្នាជាមួយអាជ្ញាធរមូលដ្ឋានចាក់ដីលុបព្រៃលិចទឹកនិងព្រៃកោងកាងជាង១០ហិកតាធ្វើជាកម្មសិទ្ធិឯកជន
ខែត្រកោះកុងៈ មន្រ្តីសាលា ខែត្រកោះកុង ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានផ្ដល់ឯកសារទម្លាយការពិតឱ្យ បាយ៉ង់ថាមស៍ ដឹងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ថា ឧកញ៉ាបួននាក់បានគប់គិតគ្នាជាមួយអាជ្ញាធរមូល ដ្ឋានចាប់តាំងពីភូមិឃុំស្រុក និងមន្រ្តីជំនាញ នាំគ្នាចាក់ដីលុបព្រៃលិចទឹក និងព្រៃកោងកាង ព្រមទាំងរំលោភ ចូលចំណីឆ្នេរសមុទ្រសរុបទំហំជាង១០ហិកតាដើម្បីធ្វើជាកម្មសិទ្ធិឯកជនចែកគ្នីគ្នា។ ទីតាំងនោះស្ថិតនៅត្រង់ចំ ណុចព្រែកនេសាទ ភូមិនេសាទ ឃុំជ្រោយស្វាយ…
