Month: August 2019

បញ្ជូនទៅ​ឃុំ​និង​ទៅ​មណ្ឌល​អប់រំ​បន្សាប​ករណី​ប្រើប្រាស់​គ្រឿងញៀន​

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បញ្ជូនទៅ​ឃុំ​និង​ទៅ​មណ្ឌល​អប់រំ​បន្សាប​ប្រើប្រាស់​គ្រឿងញៀន​ដែល​អាវុធហត្ថ​បង្ក្រាប​កាលពីពេល​កន្លេង​មក​។​ជនសង្ស័យ​ចំនួន​៣​នាក់​មាន ១​ឈ្មោះ ផាន សុ​ភ័​ក្រ ភេទ ប្រុស អាយុ ១៧​ឆ្នាំ​។​ ២​ឈ្មោះ ព្រឿង ប៊ុន​ឡេង ភេទ ប្រុស អាយុ ១៨​ឆ្នាំ និង​៣​ឈ្មោះ​សុខា​រក្សា​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​។​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួន​-​ទូរស័ព្ទដៃ ចំនួន​៣​គ្រឿង​។​ ​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធ​ក្រុង​សិរីសោភ័ណ​បានឱ្យដឹងថា…

ក្រោយ​កម្លាំង​នគរបាល​ថៃ​កាប់​ចោល​ដំឡូង​មី​ខ្មែរ​ភាគី​ទាំង​២​ណាត់ជួប​គ្នា​

ដោយ​:​ភ្នំ​ស្វាយ​/​ព្រំដែន​កម្ពុជា​ថៃ​:​ក្រោយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​វរ​សេនា​តូច​លេខ​១២៥​ថៃ​(​ត​ឆដ​)​នៅ​ច្រកព្រំដែន​តំបន់​តា​ប្រា​យ៉ា​ឈម​នឹង​ច្រក​តំបន់​បឹង​ត្រកួន​។​ពួកគេ​បាន​កាប់​ចោល​ដំឡូង​មី​ខ្មែរ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣៦​និង​៣៧​ភូមិ​ថ្ម​ល់​បំបែក​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​ភាគី​ទាំង​២​ណាត់ជួប​គ្នា​។​ ​លោក​វរសេនីយ៍​ឡុង​សំណាង​មេបញ្ជាការ​នគរបាល​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៧០៨​ថ្មពួក​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩​នេះ​ថា​:​កាលពី​ល្ងាច​ថ្ងៃទី​១​ខែសីហា​កម្លាំង​នគរបាល​ជាយដែន​ថៃ​បាន​បាន​ចូលមក​កាប់ឆ្ការ​បំផ្លាញចោល​នូវ​ដំណាំ​ដំបូង​មី​របស់លោក​តូច​ច័ន្ទ​តារា​និង​ម្ចាស់​មួយចំនួនទៀត​ទំហំ​១០​ម​គុណ​៧៨០​ម​នៅ​បណ្តោយ​ព្រំដែន​ជាប់​ផ្លូវ​ថ្មើរជើង​ដើរល្បាត​ព្រំដែន​រួម ។​ លោក​បន្តថា​:​ខាង​ថៃ​អាច​ចោទថា​ការដាំ​ដំឡូង​មីនោះ​ប៉ះ​លើផ្លូវ​ដើរ​ល្បា​ត់​ព្រំដែន​។​ប៉ុន្តែ​ម្ចាស់​ចម្ការ​បាន​អះអាងថា​:​ច​ម្លា​រ​ដំឡូង​មីនេះ​ខ្លួន​ធ្វើ​រាល់​ឆ្នាំ​មកហើយ​។​ហេតុនេះ​កំហុស​របស់​កម្លាំង​ថៃ​គឺ​ពួកគេ​ចូលមក​កាប់ឆ្ការ​បំផ្លាញ​ដំណាំ​ដំឡូង​មីនោះ​ដោ​យេ​ក​ត្តោ​ភាគី​មិនមាន​កម្លាំង​ឬ​អាជ្ញាធរ​កម្ពុជា​ចូលរួម​ទេ ។ ​ទោះយ៉ាងណា​លោក​ឡូង​សំណាង​និយាយថា​:​ពេល​កងកម្លាំង​ការពារ​ព្រំដែន​ទៅ​ហាម​កម្លាំង​ថៃ​ក៏​ថយ​ចេញ​។​នៅ​ថ្ងៃទី​២​ខែសីហា​កម្លាំង​នគរបាល​ការពារ​ព្រំដែន​វរ​សេនា​តូច​៨០៧​កម្លាំង​កង​ទាហាន​ការពារ​ព្រំដែន​៥០៣​។​កម្លាំង​ការិយាល័យ​ទី​២​កម្លាំង​ការិយាល័យ​ទំនាក់ទំនង​ព្រុំដែន​មន្ត្រី​អាជ្ញាធរ​ដែនដី​មន្ត្រី​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​តំបន់​ប៉ោយប៉ែត​។​ ​បាន​ទៅពិនិត្យ​ទីតាំង​ចម្ការ​ដំឡូង​មី​ដែល​កម្លាំង​នគរបាល​ថៃ​កាប់​ចោល​នោះ​។​តទៅទៀត​មន្ត្រី​ក​ម្កាំ​ង​និង​អាជ្ញាធរ​ស៊ីវិល​កម្ពុជា​និង​ថៃ​បាន​ណាត់​ជួបគ្នា​ដោះស្រាយ​សម្រួល​ស្ថានភាព​ប៉ះទង្គិច​គ្នា​នេះ​ឱ្យ​វិល​មក​ប្រក្រតី​ឡើងវិញ ៕

គយ​អាល្លឺម៉ង់​ចាប់​បាន​គ្រឿងញៀន​កូកាអ៊ីន​ជាង​៤​តោន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​

ក្រុម​អាជ្ញាធរ​គយ​អាល្លឺម៉ង់​បាន​និយាយថា ​ពួកគេ​បាន​ចាប់​រឹបអូស​យក​គ្រឿងញៀន​កូកាអ៊ីន​ចំនួន​៤,៥ តោន​នៅក្នុង​កុងតឺន័រ​មួយ​ដែល​ដឹកចេញ​ពី​ប្រ​ទេ​សអ៊ុយ​រុយ​ហ្គាយ ​​ដោយ​មាន​តម្លៃ​១,១ ពាន់​លាន​ដុល្លារ​។​ ​មន្ត្រី​គយ​នៅ​ទីក្រុង​ហាំ​ប៊ឺក​(Hamburg) បាន​និយាយ​លពី​ថ្ងៃ​សុក្រ​ទី​២​សីហា​ថា គ្រឿងញៀន​ទាំងនេះ​ត្រូវបាន​ចាប់​បាន​កាលពី​២​សប្តាហ៍​កន្លងទៅ​នៅ​ពេល​មន្ត្រី​គយ​បាន​​ត្រួតពិនិត្យ​មើល​កុងតឺន័រ​ដែល​ត្រូវបាន​ដឹកចេញ​ពី​ទីក្រុ​ង​ម៉ុង​តេ​វីដេអូ​(Montevideo) ប្រទេស​អ៊ុយ​រុយ​ហ្គាយ ទៅ​កាន់​ទីក្រុង​អង់​វើ​ប​(Antwerp)​ប្រទេស​បែលហ្ស៊ិក​។​ ឯកសារ​បញ្ជាក់​ថា​កុងតឺន័រ​នេះ​បាន​ផ្ទុក​សណ្តែកសៀង ប៉ុន្តែ​ក្រុម​មន្ត្រី​គយ​បាន​ឃើញ​តែ​កាបូប​កីឡា​ខ្មៅ​ជាច្រើននៅពេល​បើក​វា​។​ ​ពួកគេ​បាន​រកឃើញ​កូកាអ៊ីន​ជាង​៤.២០០ កញ្ចប់​នៅក្នុង​កាបូប​ចំនួន​២១១​នោះ ។ វា​ជា​ការ​ចាប់បាន​កូកាអ៊ីន​ដ៏​ធំ​បំផុត​របស់​ប្រទេស​អាល្លឺម៉ង់​តាម​ដែល​ធ្លាប់​ចាប់បាន​ពី​មុន​មក​។​ ​ការិយាល័យ​គយ​បាន​និយាយ​ថា​ គ្រឿងញៀន​ទាំងនេះ ត្រូវ​បាន​ដុត​បំផ្លាញចោល​រួចហើយ​៕

You missed