តុលាការខេត្តព្រះវិហារនឹងចេញដីការកោះហៅនាយផ្នែករដ្ឋបាលព្រៃឈើឆែបមកបំភ្លឺករណីឈ្មួញឈើលួចរត់គេចខ្លួនបាត់
ដោយៈ ម្លូព្រៃ ព្រះវិហារៈ អយ្យការអមសាលាដំបូង ខែត្រព្រះវិហារ នឹងចេញលិខិតកោះហៅ ប្រធានផ្នែករដ្ឋបាលព្រៃឈើ ឆែប គឺលោក សេង លាង ឱ្យចូលឆ្លើយបំភ្លឺករណីឈ្មួញឈើម្នាក់លួចរត់គេចខ្លួនបាត់ដោយពុំដឹងមូលហេតុ។ នេះបើតាមលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខែត្របានប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃ ទី២ ខែកញ្ញា…
