Category: ព័ត៌មានជាតិ

លោក ឆាយ អាងស្បែកមន្ត្រីមានអំណាចក្នុង ខែត្រមណ្ឌលគិរី ដឹកឈើខុសច្បាប់ពីតំបន់អភិរក្សសត្វព្រៃមេម៉ង់

ដោយៈ អធិបតី មណ្ឌលគិរីៈ រថយន្តប្រភេទឡិចស៊ិស៤៧០ (lexus៤៧០) មួយគ្រឿងបានធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ជារៀងរាល់ថ្ងៃខែមកហើយចេញពី តំបន់អភិរក្សដែនជម្រកសត្វព្រៃមេម៉ង់ មកទម្លាក់នៅកណ្តាល ក្រុងសែនមនោរម្យ ខែត្រមណ្ឌលគិរី ដោយគ្មានមន្ត្រីស្ថាប័នជំនាញណាហ៊ានចេញមុខបង្ក្រាបឡើយ។ ប្រភពរាយការណ៍ចេញពី ខែត្រមណ្ឌលគិរី នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ថា រថយន្ត Lexus៤៧០ មួយគ្រឿងនេះជារបស់លោក…

លោក កែវ សុខឃាង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ ព្រមទាំងប្អូនប្រុសឈ្មោះ កែវ អង្កាម ត្រូវបានដកបញ្ឈរជើង

ដោយៈ អធិបតី ភ្នំពេញៈ តាមសេចក្តីរាយការណ៍នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា លោក កែវ សុខឃាង អតីតមេគយចល័តទូទាំងប្រទេស បច្ចុប្បន្នជា អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងប្អូនប្រុសឈ្មោះ កែវ អង្កាម អតីតមេគយចល័តតំបន់៣ ឈរជើងនៅផ្លូវជាតិលេខ៤ស្រែអំបិល…

ពលរដ្ឋ៩៣គ្រួសារឆ្ងល់ៗនុះមហាសែនឆ្ងល់ពិភាល់ក្នុងចិត្តឥតមានចម្លើយទាល់តែសោះពីមន្រ្តីជំនាញ

ដោយៈ បាយ៉ង់ ព្រះសីហនុៈ ប្រជាពលរដ្ឋ៩៣គ្រួសាររស់នៅត្រង់ចំណុច៩៣ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខែត្រព្រះ សីហនុ ពិភាល់ក្នុងចិត្តដែលឥតចម្លើយ ឬការពន្យល់ពីមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានឡើយចាប់តាំងតែពីពេលបិទប្រកាសចុងក្រោយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅវត្តស្មាច់ដែងរហូតមកដល់ពេលនេះគឺនៅតែពុំទាន់មានការបកស្រាយបញ្ជាក់ពីមន្រ្តីជំនាញអំពីមូលហេតុដែលពួកគាត់អត់មាន ឈ្មោះ និងទិន្នន័យលើក្បាលដីនៅលើក្រដាសបិទប្រកាសចុងក្រោយ។ បន្ទាប់ពីមន្រ្តីជំនាញចុះវាស់វែងដីជាប្រព័ន្ធនៅតំបន់វិនិច្ឆ័យ នៃឧទ្យានជាតិព្រះសីហនុ «រាម»…

រដ្ឋបាលខែត្រព្រះសីហនុខិតខំដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការតែហាក់មិនរលូនសោះ

ដោយៈ បាយ៉ង់ ខែត្រព្រះសីហនុៈ រដ្ឋបាល ខែត្រព្រះសីហនុ បានខិតខំដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការដោយបង្កើតក្រុមការងារចម្រុះចុះវាស់វែងជាក់ស្ដែងស្រង់ស្ថិតិទិន្នន័យក្បាលដីចាប់តាំងពីថ្ងៃទី១១ ខែមីនា រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដើម្បីស្វែងរកដំណោះស្រាយជម្លោះដីធ្លីដោយសន្តិវិធី តែហាក់បីដូចមិនទទួលបានលទ្ធផលរលូនទៅតាមការគ្រោងទុកសោះ។ បើទោះជាមានឧបស័គ្គ និងការរារំាង ព្រមទាំងចង់បង្កហិង្សាពីសំណាក់ភាគីទំនាស់ដីធ្លីម្ខាងទៀតយ៉ាងណា ក៍ដោយក៍ក្រុមការងាររបស់សាលា ខែត្រព្រះសីហនុ នៅតែបន្តដំណើរការចុះវាស់វែងស្រង់ស្ថិតិទិន្ន័យក្បាលដីជូនពលរដ្ឋក្រោមកម្តៅថ្ងៃយ៉ាងសស្រាក់សស្រាំតាមការគ្រោងទុកស្ដិតនៅ តំបន់អូរដំរី (អតីត)…

មហាសង្ក្រាន្ត ឆ្នាំថ្មី ព.ស ២៥៦៨

ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៤ មហាសករាជ ១៩៤៦ ចុល្លសករាជ ១៣៨៦ សុភមស្ដុ ! វរមង្គលាជយាតិរេក ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្ដាកន្លងទៅហើយបាន ២៥៦៧ ត្រឹមថ្ងៃពុធ ១៥កើត ខែពិសាខ…

លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ឡើងធ្វើជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ

ដោយៈ អធិបតី ភ្នំពេញៈ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើការផ្លាស់ប្ដូររបត់ដឹកនាំថ្មីដោយ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ត្រូវបានអង្គប្រជុំ នៃគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតជ្រើសតាំងធ្វើជា ប្រធានសហព័ន្ធថ្មី ជំនួស ប្រធានសហព័ន្ធចាស់ គឺលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ដែលបានសុំលាឈប់ពីតំណែងដោយសាររវល់ការងារច្រើន និងជាពិសេសបញ្ហាសុខភាពវ័យចាស់ទ្រុឌទ្រោម។ តាមសេចក្ដីសម្រេចរបស់…

You missed

error: Content is protected !!