Month: March 2024

លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ឡើងធ្វើជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ

ដោយៈ អធិបតី ភ្នំពេញៈ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើការផ្លាស់ប្ដូររបត់ដឹកនាំថ្មីដោយ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ ត្រូវបានអង្គប្រជុំ នៃគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតជ្រើសតាំងធ្វើជា ប្រធានសហព័ន្ធថ្មី ជំនួស ប្រធានសហព័ន្ធចាស់ គឺលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ដែលបានសុំលាឈប់ពីតំណែងដោយសាររវល់ការងារច្រើន និងជាពិសេសបញ្ហាសុខភាពវ័យចាស់ទ្រុឌទ្រោម។ តាមសេចក្ដីសម្រេចរបស់…

មេធាវីម្នាក់ប្ដឹងលោក ដេ ម៉ៅ ទៅលោកស្នងការនគរបាលភ្នំពេញពីបទឃុំឃាំងនិងបង្ខាំងកូនក្ដីខុសច្បាប់ដោយទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារ

ដោយៈ អធិបតី ភ្នំពេញៈ លោកមេធាវីម្នាក់មាន អត្តលេខ៧០១ បានដាក់ពាក្យបណ្ដឹងទៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ដោយចោទប្រកាន់លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរផ្លូវគោកភ្នំពេញ ព្រមទាំងបក្ខពួក ពីបទចាប់ឃុំឃាំង និងបង្ខាំងកូនក្ដីរបស់គាត់ខុសច្បាប់…

ធ្លាយរឿងគយច្រកទ្វារព្រំដែនបន្ទាយចក្រីទារយកលុយពីរថយន្តដឹកស្វាយក្នុងមួយជើងពី៦៥ម៉ឺនទៅ១លានរៀល

ដោយៈ អធិបតី ភ្នំពេញៈ ក្រុមអ្នករកស៊ីទិញផ្លែស្វាយលក់ឱ្យ វៀតណាម ដឹកឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខែត្រព្រៃវែង បានត្អូញត្អែរប្រាប់ បាយ៉ង់ថាមស៍ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ថា ពួកគាត់ពិបាករកស៊ីណាស់សព្វថ្ងៃនេះ ពីព្រោះទីផ្សារសេរីទិញលក់ដូរមានការប្រកួតប្រជែងគ្នាខ្លាំង ហើយមានការចំណាយច្រើនដូចជា កម្មករលើកដាក់ស្វាយ និងសោហ៊ុយដឹកជញ្ជូន។…

បុរសពាក់ស្បែកជើងចូលព្រះវិហារដែលមនុស្សនាំគ្នារិះគន់យ៉ាងខ្លាំងក្នុងបណ្ដាញសង្គមធ្វើលិខិតសូមទោសជាសាធារណៈ

ដោយៈ អធិបតី ភ្នំពេញៈ បុរសដែលបានពាក់ស្បែកជើងឡើងដើរក្នុង ព្រះវិហារវត្តទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខែត្រកំពង់ចាម ធ្វើឱ្យអ្នកលេងបណ្ដេញសង្គម ហ្វេសប៊ុក តិចតុ និងតេឡេកា្រម នាំគ្នារិះគន់យ៉ាងខ្លាំង និងចែកចាយតៗគ្នាជាច្រើនសន្ធឹកសន្ធាប់បានធ្វើលិខិតសូមទោសជាសាធារណៈចំពោះ ព្រះសង្ឃ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ដែលមានស្នាមផ្ដិតមេដាយពណ៌ក្រហមចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។…

ក្រុមហ៊ុនចិនធ្វើរបងរំលោភដីចំណីអូរនិងចាក់ដីគ្មានច្បាប់អនុញ្ញាតនៅស្រុកភ្នំស្រួចត្រូវបានផ្អាកជាបណ្ដោះអាសន្ន

ដោយៈ ច្បារមន កំពង់ស្ពឺៈ ក្រុមហ៊ុនចិន ទំនងជាបើក រោងចក្រដំឡើងគ្រឿងបន្លាស់អគ្គិសនី លើផ្ទៃដីទំហំជាង១១ហិកតា បានធ្វើរបងកម្ពស់ប្រមាណ៥ម៉ែត្រគ្មានច្បាប់អនុញ្ញាតបានរំលោភចូលដីចំណីអូរកំបុតរាប់រយម៉ែត្រនោះឥឡូវមន្ទីរសុរិយោដីខែត្រចេញកំណត់ហេតុឱ្យផ្អាកបណ្ដោះអាសន្ន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលស្ថិតនៅ ភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខែត្រកំពង់ស្ពឺ។ ក្រុមហ៊ុនចិន បានធ្វើរបងនេះ គឺពុំបានសុំច្បាប់ពីអាជ្ញាធរដែនដីឡើយ។ ការធ្វើរបងសម្រេប្រហែល៩០ភាគ…

បន្ថយឋានន្តរស័ក្ដិ ឧត្តមសេនីយ៍ឯក និងឧត្តមសេនីយទោ ឱ្យមកនៅត្រឹមក្ដឹបប៉ូលិស

ភ្នំពេញៈ ប្រមុខរដ្ឋស្ដីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ចេញព្រះរាជក្រឹត្យ លេខ២៥៤ និង២៥៥ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយត្រាស់បង្គាប់ក្នុងប្រការមួយគឺ បន្ថយឋានន្តរស័ក្ដិ ឧត្តមសេនីយ៍ឯក យិន គារ អត្តលេខ០១០២៦ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់…

You missed

error: Content is protected !!