Month: April 2024

ពលរដ្ឋ៩៣គ្រួសារឆ្ងល់ៗនុះមហាសែនឆ្ងល់ពិភាល់ក្នុងចិត្តឥតមានចម្លើយទាល់តែសោះពីមន្រ្តីជំនាញ

ដោយៈ បាយ៉ង់ ព្រះសីហនុៈ ប្រជាពលរដ្ឋ៩៣គ្រួសាររស់នៅត្រង់ចំណុច៩៣ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខែត្រព្រះ សីហនុ ពិភាល់ក្នុងចិត្តដែលឥតចម្លើយ ឬការពន្យល់ពីមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានឡើយចាប់តាំងតែពីពេលបិទប្រកាសចុងក្រោយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅវត្តស្មាច់ដែងរហូតមកដល់ពេលនេះគឺនៅតែពុំទាន់មានការបកស្រាយបញ្ជាក់ពីមន្រ្តីជំនាញអំពីមូលហេតុដែលពួកគាត់អត់មាន ឈ្មោះ និងទិន្នន័យលើក្បាលដីនៅលើក្រដាសបិទប្រកាសចុងក្រោយ។ បន្ទាប់ពីមន្រ្តីជំនាញចុះវាស់វែងដីជាប្រព័ន្ធនៅតំបន់វិនិច្ឆ័យ នៃឧទ្យានជាតិព្រះសីហនុ «រាម»…

រដ្ឋបាលខែត្រព្រះសីហនុខិតខំដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការតែហាក់មិនរលូនសោះ

ដោយៈ បាយ៉ង់ ខែត្រព្រះសីហនុៈ រដ្ឋបាល ខែត្រព្រះសីហនុ បានខិតខំដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការដោយបង្កើតក្រុមការងារចម្រុះចុះវាស់វែងជាក់ស្ដែងស្រង់ស្ថិតិទិន្នន័យក្បាលដីចាប់តាំងពីថ្ងៃទី១១ ខែមីនា រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដើម្បីស្វែងរកដំណោះស្រាយជម្លោះដីធ្លីដោយសន្តិវិធី តែហាក់បីដូចមិនទទួលបានលទ្ធផលរលូនទៅតាមការគ្រោងទុកសោះ។ បើទោះជាមានឧបស័គ្គ និងការរារំាង ព្រមទាំងចង់បង្កហិង្សាពីសំណាក់ភាគីទំនាស់ដីធ្លីម្ខាងទៀតយ៉ាងណា ក៍ដោយក៍ក្រុមការងាររបស់សាលា ខែត្រព្រះសីហនុ នៅតែបន្តដំណើរការចុះវាស់វែងស្រង់ស្ថិតិទិន្ន័យក្បាលដីជូនពលរដ្ឋក្រោមកម្តៅថ្ងៃយ៉ាងសស្រាក់សស្រាំតាមការគ្រោងទុកស្ដិតនៅ តំបន់អូរដំរី (អតីត)…

មហាសង្ក្រាន្ត ឆ្នាំថ្មី ព.ស ២៥៦៨

ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៤ មហាសករាជ ១៩៤៦ ចុល្លសករាជ ១៣៨៦ សុភមស្ដុ ! វរមង្គលាជយាតិរេក ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្ដាកន្លងទៅហើយបាន ២៥៦៧ ត្រឹមថ្ងៃពុធ ១៥កើត ខែពិសាខ…

You missed

error: Content is protected !!