Category: ព័ត៌មានជាតិ

សម្ដេចតេជោបកស្បែកមុខជនបោកប្រាស់ លី សាម៉េត ដែលត្រូវអស់លក្ខណ៍

ភ្នំពេញៈ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលាតត្រដាងការពិត ឬបកស្បែកមុខឈ្មោះ លី សាម៉េត ហៅ គ្រូមា ដែលបានដើរប្រោកប្រាស់ជនស្លូតត្រង់ក្នុងទឹកប្រាក់រាប់លានដុល្លារក្រោមរូបភាពយកឈ្មោះ សម្ដេច ទៅប្រើជាប្រយោជន៍ផ្ទាល់ខ្លួន។ សម្ដេចតេជោ បានបង្ហាញឈ្មោះជនរងគ្រោះយ៉ាងតិចចំនួនបីនាក់ដែរ ដែលបានចាញ់បោកលោក លី សាម៉េត…

អ្នកលក់ដូរនៅមុខវត្តអូរត្រេះសុំការអភ័យទោសពីមហាជន

ព្រះសីហនុៈ​ អ្នកលក់ដូរនៅមុខក្លោងទ្វារច្រកចូលទីមួយ​ វត្តអូរត្រេះ​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ខែត្រព្រះសីហនុ​ បានលើកឡើងថា​ រឿងរ៉ាវដែលបានកើតឡើងនៅ «មុខវត្ត​អូរត្រេះ»​ កាលពីថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២៤​ ថ្មីៗកន្ល ងទៅ​នោះគឺដើមចមបណ្ដាលមកពីពួកគាត់ដែល​មិនបានស្ដាប់តាមការណែនាំរបស់ អាជ្ញាធរមូលដ្ឋាន​ គណ:កម្មការអាចារ្យ​វត្ត និង​ព្រះចៅអធិការវត្ត​ ធ្លាប់បានអប់រំណែនាំ ឬប្រាប់ពីការហាមឃាត់មិនឲ្យលក់ដូរនៅខាងមុខច្រកចូលវត្ត​ជាញឹកញាប់​។ ដូច្នេះ​ពួកគាត់ក៍សុំការអភ័យទោសពីសំណាក់…

ភ្នំវល្លិកំពុងប្រែក្លាយជាកម្មសិទ្ធិបុគ្គលនៃអ្នកមានទ្រព្យសម្បត្តិ

ខែត្រកែប: របងថ្មរត់ត្រង់ជួរនៃជើងភ្នំវល្លិហើយខ្លះក៍កំពុងសាងសង់ឡើងទៅលើភ្នំនោះវាបានប្រែក្លាយជាកម្ម សិទ្ធិបុគ្គលនៃអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភស្ថិតនៅ ភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខែត្រកែប។ ម្ចាស់ ដីនោះគឺជាអ្នកមានរស់នៅ រាជធានីភ្នំពេញ គាត់បានសង់របងដ៏ធំស្កឹមស្កៃវារឡើងភ្នំយ៉ាងរំភើយដោយមិនខ្លាច រអាពីសំណាក់អាជ្ញាធរបន្ដិចឡើយ។ ភ្នំជាសម្បត្តិរបស់រដ្ឋ ហើយបើនៅក្នុង ច្បាប់ភូមិបាល វិញគេឃើញយ៉ាងច្បាស់ថា មានចែងកំណត់រវាងដីជើងភ្នំច្បាស់លាស់ណាស់។ តើហេតុអ្វីបានជាជនលោភអគតិមួយចំនួនចូលចិត្តគប់គិត និងផ្សំគំនិតគ្នារំលោភយកម្ល៉េះ? ពាក្យចាស់បុរាណលោកបានពោលថា…

ប្រពន្ធមន្ត្រីភូមិបាលស្រុកកំពង់ត្រាចបានចាក់ដីក្រួសក្រហមចូលក្នុងសមុទ្រកែប

ខែត្រកែប: សេចក្ដីលោភធ្វើឱ្យប្រពន្ធរបស់ មន្ត្រីភូមិបាល នគរូបនីយកម្ម សំណង់ និងសុរិយោដី ស្រុកកំពង់ត្រាច ខែត្រកំពត ហ៊ានណាស់បានចាក់ដីក្រួសក្រហមចូលទៅក្នុងសមុទ្រដែលគេសង្ស័យថាគ្មានច្បាប់អនុញ្ញាតស្ថិតនៅ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខែត្រកែប។ ការចាក់ដីលុបសមុទ្រនេះ គឺគ្មានច្បាប់អនុញ្ញាតទេ បើតាមការបញ្ជាក់ពីអាជ្ញាធរ។ ទំហំនៃការចាក់ដីក្រួសក្រហម លុបសមុទ្រទាំងយប់បែបនេះគឺមានទទឹងប្រមាណជាង១៥ម៉ែត្រ និងបណ្ដោយ២៥ម៉ែត្រ។ ការចាក់ដីទន្ទ្រានធ្វើកម្មសិទ្ធិតាមទំនើងចិត្តយ៉ាងអនាធិបតេយ្យវាធ្វើឱ្យប៉ះពាល់…

សេចក្ដីបំភ្លឺព័ត៌មាន នៃមន្ទីរសុខាភិបាល ខែត្រកំពង់ចាម

ភ្នំពេញៈ បន្ទាប់ពីការផ្សាយរបស់ «បាយ៉ង់ថាមស៍» កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៃអត្ថបទព័ត៌មានដែលមានចំណងជើងថា « គម្រោងដែលមន្ទីរសុខាភិបាល ខែត្រកំពង់ចាម ត្រៀមដេញថ្លៃ៩គម្រោងនៅថ្ងៃទី២៩ ខែសីហា ខាងមុខទំនងដូច ឆ្នាំ២០២៣ ? »។ ក្រោយពីការផ្សាយនេះមក មន្ទីរសុខាភិបាល ខែត្រកំពង់ចាម បានចេញ…

ចាប់ខ្លួនលោកផ្កាយបី ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃពាក់ព័ន្ធលក់ដីខ្យល់ជាង៣លានដុល្លារ

ដោយៈ អធិបតី ភ្នំពេញៈ ​លោកផ្កាយបី​ ស៊ុន​ ហួរ​ ទីប្រឹក្សា​ ក្រសួង​មហាផ្ទៃ ដែលសម្បូររឿងអាស្រូវ ត្រូវសមត្ថកិច្ច​នគរបាល​ការិយា ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​ ​ចាប់​ខ្លួនពាក់ព័ន្ធរឿងលក់ដីខ្យល់ទៅឱ្យ ជនរងគ្រោះម្នាក់ ដែលមានទំហំទឹកប្រាក់ជាង៣លានដុល្លារអាម៉េរិក។ ការចាប់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ទៅតាមពាក្យបណ្ដឹងជនរងគ្រោះ។…

You missed

error: Content is protected !!