ភ្នំវល្លិកំពុងប្រែក្លាយជាកម្មសិទ្ធិបុគ្គលនៃអ្នកមានទ្រព្យសម្បត្តិ
ខែត្រកែប: របងថ្មរត់ត្រង់ជួរនៃជើងភ្នំវល្លិហើយខ្លះក៍កំពុងសាងសង់ឡើងទៅលើភ្នំនោះវាបានប្រែក្លាយជាកម្ម សិទ្ធិបុគ្គលនៃអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភស្ថិតនៅ ភូមិចម្ការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខែត្រកែប។ ម្ចាស់ ដីនោះគឺជាអ្នកមានរស់នៅ រាជធានីភ្នំពេញ គាត់បានសង់របងដ៏ធំស្កឹមស្កៃវារឡើងភ្នំយ៉ាងរំភើយដោយមិនខ្លាច រអាពីសំណាក់អាជ្ញាធរបន្ដិចឡើយ។ ភ្នំជាសម្បត្តិរបស់រដ្ឋ ហើយបើនៅក្នុង ច្បាប់ភូមិបាល វិញគេឃើញយ៉ាងច្បាស់ថា មានចែងកំណត់រវាងដីជើងភ្នំច្បាស់លាស់ណាស់។ តើហេតុអ្វីបានជាជនលោភអគតិមួយចំនួនចូលចិត្តគប់គិត និងផ្សំគំនិតគ្នារំលោភយកម្ល៉េះ? ពាក្យចាស់បុរាណលោកបានពោលថា…
