Author: អធិបតី

ស្ត្រីរងគ្រោះគំរាមសម្លាប់ ពីនគរបាលពាក់សក្តិបួន នៅតែភ័យខ្លាច

​ដោយ​: គោកធ្លក​ ​កំពង់ចាម​: ស្ត្រី​រងគ្រោះ​ម្នាក់​ក្នុង​អំពើ​គំរាម​សម្លាប់​ដោយ​អាវុធ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ពីសំណាក់ជនសង្ស័យ​ជា​នគរបាល​ថ្នាក់​វរសេនីយ៍ត្រី​ម្នាក់​ចំនួន​ពីរលើក​នៅក្នុង​ផ្ទះល្វែង​ជាប់​គ្នា​ក្នុង បុរី​ពិភពថ្មី ក្រុង​កំពង់ចាម គឺ​នៅតែ​រស់នៅ​សម្ងំ​លាក់ខ្លួន​ក្រៅ​ផ្ទះ​ដោយ​ការភ័យខ្លាច​និង​បាត់បង់​ចំណូល​ប្រចាំថ្ងៃ​។ ​ ​បញ្ហា​ទាំងអស់នេះ​ដោយសារតែ​ពាក្យបណ្តឹង​ប្តឹង​លើក​ទី​១​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ពីបទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ និង​គំរាមកំហែង​លើ​ជនសង្ស័យ​​ដដែល​នេះ​ខាង​តុលាការ​បានចេញ​ដីកា​កោះហៅ​ជន​ម្នាក់នេះ​ចំនួន​ពីរលើក គឺ​មិន​ចូលខ្លួន​តាម​ដីកាកោះ​នោះទេ​។ ជនរងគ្រោះ​កាន់តែ​បារម្ភ​ខ្លាំង​គឺ​នៅ​ថ្ងៃទី​៣០​ខែកក្កដា ឆ្នាំ​២០១៩ ជននេះ​បានធ្វើ​សកម្មភាព​សាជាថ្មី​ដោយ​គំរាមកំហែង​ថា…

បើ​ចង់​បំបាត់​ស្នាម​សង្វារ​សូម​អាន​អត្ថបទ​នេះ​

​ជាធម្មតា ស្នាម​សង្វារ ច្រើន​ជាប់ទាក់ទង​ជាមួយនឹង​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ​វា​ក៏​អាច កើតឡើង​ដោយសារ​ស្ថានភាព​ផ្សេងទៀត​ដូចជា ការ​កើន ឬ​ស្រក​ទម្ងន់​ភ្លាមៗ​, បញ្ហា អតុល្យភាព​នៃ​អ័រម៉ូន និង​ជំងឺ​មួយចំនួន​ផងដែរ​។ បើទោះបីជា​ស្នាម​សង្វារ​អាច​បាត់ទៅ វិញ​ដោយ​ឯកឯង​ក៏ដោយ ក៏ប៉ុន្តែ​វា​ត្រូវការ​រយៈពេល​យូរ​។ ហើយ​ផលិតផល​បំបាត់ សង្វារ​ផ្សេងៗ​ក៏​មិន​ខ្វះ​ដែរ គ្រាន់តែ​ភាគច្រើន​មាន​ផ្ទុក​សារធាតុ​គីមី​ប៉ះពាល់​ដល់ សុខភាព​។ ដូច្នេះ​ថា​តើ​ធ្វើយ៉ាងណា​ទើប​អាច​បំបាត់​ស្នាម​សង្វារ​បាន​ឆាប់រហ័ស​, ចំណាយ​អស់​តិច ហើយ​មិន​ផ្ដល់​ឥទ្ធិពល​អវិជ្ជមាន​អ្វី​ដល់​ស្បែក​នោះ​?…

កញ្ញា វុ​ទ្ធ សុគន្ធា ចេញទៅ​ច្រៀង​នៅ​អូស្ត្រាលី​លើក​នេះ​ប្រជុំ​ជាមួយ​តារា​ល្បីៗ​

ដោយ​: បូ​រិ​ន​/ភ្នំពេញ​:​ដំណើរ​ចេញទៅ​ច្រៀង​ក្នុង​ព្រឹត្តិការណ៍​ជាច្រើន​នៅ​ប្រទេស​អូស្ត្រាលី​លើក​នេះ​តារាចម្រៀង​កញ្ញា វុ​ទ្ធ សុគន្ធា ចាក​ចេញពី​មាតុភូមិ​ហើយដោយ​ទៅលើ​ក​នេះ​ជាមួយ​តារា​ល្បីៗ ជាច្រើន​នាក់​ទៀត សុទ្ធតែជា​តារា​នៅក្នុង​បេះដូង​របស់​ទស្សនិកជន​។ ​កញ្ញា វុ​ទ្ធ សុគន្ធា បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​ឱ្យដឹងថា សម្រាប់​ការចេញ​ទៅ​សម្តែង​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​លើក​នេះ​គឺ ជា​លើក​ទី​២​ហើយ ហើយ​នាង​ពិតជា​សប្បាយចិត្ត​ដែល​បងប្អូន​ខ្មែរ​យើង​នៅ​បន្ត​ចូលចិត្ត​គាំទ្រ​នាង​។ លើក​នេះ​ក៏​ពិសេស​ដែល​វត្តមាន​តារា​ល្បី​របស់​យើង​ត្រូវបាន​អញ្ជើញ​មាន​វត្តមាន​ទៅ​ដូចគ្នា​គឺ​តារាចម្រៀង​ល្បី​លោក សៅ ឧ​ត្ត​ម​,​លោក សាម…

ឥណ្ឌា​ព្រមាន​អ្នកទេសចរ​ឱ្យ​ចាក​ចេញពី​តំបន់​កា​ស្មៀរ ដោយសារ​ការគំរាមកំហែង​ភេរវកម្ម​

ក្រុម​អាជ្ញាធរ​ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ​ទី​២​សីហា​បាន​ប្រាប់​ក្រុម​អ្នកទេសចរ​ឱ្យ​ចាក​ចេញពី​តំបន់​កា​ស្មៀរ​ដោយសារ​មាន​” ការគំរាមកំហែង​ភេរវកម្ម ” ខណៈ​ដែល​សេចក្តីរាយការណ៍​​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​និយាយ​ថា​កម្លាំងយោធា ២៥.០០០ នាក់​ត្រូវបាន​បញ្ជូន​ទៅ​តំបន់ភ្នំ​ហេមពាន្ត​ដែល​កំពុង​មាន​បញ្ហា​នេះ​។​ ​ការ​ដាក់​កងទ័ព​បន្ថែម​និង​វិធានការ​សន្តិសុខ​ផ្សេង​ទៀត​ដោយ​រួម​ទាំង​ការអំពាវនាវ​ឱ្យ​ត្រៀម​បម្រុង​ទុក​ស្បៀង​និង​ឥន្ធនៈ​នោះ បាន​ធ្វើឱ្យ​មាន​ភាព​ជ្រួលច្របល់​និង​ភ័យខ្លាច​​នៅ​តំបន់​ដែល​មាន​ជន​អ៊ីស្លាម​រស់នៅ​ដ៏​ច្រើន​នេះ ដែល​ត្រូវបាន​អះអាង​សិទ្ធិ​កាន់កាប់​ដោយ​ប៉ា​គី​ស្ថាន​ផងដែរ​។​ ​រថយន្ត​ជាច្រើន​ជា​ជួរៗ បាន​រង់ចាំ​ចាក់​ប្រេង​តាម​ស្ថានីយប្រេងឥន្ធនៈ ខណៈពេល​ដែល​ពួក​អ្នកស្រុក​តម្រង់​ជួរ​នៅ​តាម​ហាង​លក់​អាហារ​និង​នៅ​តាម​កន្លែង​ម៉ាស៊ីន​ដក​ប្រាក់​​ធនាគារ​។​ ​រដ្ឋាភិបាល​ក្រុង​ចា​មុយ​-​កា​ស្មៀរ​របស់​ឥណ្ឌា​( Jammu-Kashmir)​បាន​និយាយថា​ដោយសារ​មាន​ព័ត៌មាន​សម្ងាត់​នៃ​ការគំរាមកំហែង​ភេរវកម្ម​ប្រឆាំង​ការធ្វើ​ធម្ម​យាត្រា​ហិណ្ឌូ​​ដ៏​ធំ​និង ដោយសារ​ស្ថានភាព​សន្តិសុខ​នៅ​ពេល​នេះ ពួក​អ្នក​ធម្ម​យាត្រា​និង​អ្នកទេសចរ​គួរតែ​ចាក​ចេញ​ជា​បន្ទាន់​។​ ​លោក Kanwal Jeet Singh…

បញ្ជូនទៅ​ឃុំ​និង​ទៅ​មណ្ឌល​អប់រំ​បន្សាប​ករណី​ប្រើប្រាស់​គ្រឿងញៀន​

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បញ្ជូនទៅ​ឃុំ​និង​ទៅ​មណ្ឌល​អប់រំ​បន្សាប​ប្រើប្រាស់​គ្រឿងញៀន​ដែល​អាវុធហត្ថ​បង្ក្រាប​កាលពីពេល​កន្លេង​មក​។​ជនសង្ស័យ​ចំនួន​៣​នាក់​មាន ១​ឈ្មោះ ផាន សុ​ភ័​ក្រ ភេទ ប្រុស អាយុ ១៧​ឆ្នាំ​។​ ២​ឈ្មោះ ព្រឿង ប៊ុន​ឡេង ភេទ ប្រុស អាយុ ១៨​ឆ្នាំ និង​៣​ឈ្មោះ​សុខា​រក្សា​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​។​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួន​-​ទូរស័ព្ទដៃ ចំនួន​៣​គ្រឿង​។​ ​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធ​ក្រុង​សិរីសោភ័ណ​បានឱ្យដឹងថា…

ក្រោយ​កម្លាំង​នគរបាល​ថៃ​កាប់​ចោល​ដំឡូង​មី​ខ្មែរ​ភាគី​ទាំង​២​ណាត់ជួប​គ្នា​

ដោយ​:​ភ្នំ​ស្វាយ​/​ព្រំដែន​កម្ពុជា​ថៃ​:​ក្រោយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​វរ​សេនា​តូច​លេខ​១២៥​ថៃ​(​ត​ឆដ​)​នៅ​ច្រកព្រំដែន​តំបន់​តា​ប្រា​យ៉ា​ឈម​នឹង​ច្រក​តំបន់​បឹង​ត្រកួន​។​ពួកគេ​បាន​កាប់​ចោល​ដំឡូង​មី​ខ្មែរ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣៦​និង​៣៧​ភូមិ​ថ្ម​ល់​បំបែក​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​ភាគី​ទាំង​២​ណាត់ជួប​គ្នា​។​ ​លោក​វរសេនីយ៍​ឡុង​សំណាង​មេបញ្ជាការ​នគរបាល​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៧០៨​ថ្មពួក​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩​នេះ​ថា​:​កាលពី​ល្ងាច​ថ្ងៃទី​១​ខែសីហា​កម្លាំង​នគរបាល​ជាយដែន​ថៃ​បាន​បាន​ចូលមក​កាប់ឆ្ការ​បំផ្លាញចោល​នូវ​ដំណាំ​ដំបូង​មី​របស់លោក​តូច​ច័ន្ទ​តារា​និង​ម្ចាស់​មួយចំនួនទៀត​ទំហំ​១០​ម​គុណ​៧៨០​ម​នៅ​បណ្តោយ​ព្រំដែន​ជាប់​ផ្លូវ​ថ្មើរជើង​ដើរល្បាត​ព្រំដែន​រួម ។​ លោក​បន្តថា​:​ខាង​ថៃ​អាច​ចោទថា​ការដាំ​ដំឡូង​មីនោះ​ប៉ះ​លើផ្លូវ​ដើរ​ល្បា​ត់​ព្រំដែន​។​ប៉ុន្តែ​ម្ចាស់​ចម្ការ​បាន​អះអាងថា​:​ច​ម្លា​រ​ដំឡូង​មីនេះ​ខ្លួន​ធ្វើ​រាល់​ឆ្នាំ​មកហើយ​។​ហេតុនេះ​កំហុស​របស់​កម្លាំង​ថៃ​គឺ​ពួកគេ​ចូលមក​កាប់ឆ្ការ​បំផ្លាញ​ដំណាំ​ដំឡូង​មីនោះ​ដោ​យេ​ក​ត្តោ​ភាគី​មិនមាន​កម្លាំង​ឬ​អាជ្ញាធរ​កម្ពុជា​ចូលរួម​ទេ ។ ​ទោះយ៉ាងណា​លោក​ឡូង​សំណាង​និយាយថា​:​ពេល​កងកម្លាំង​ការពារ​ព្រំដែន​ទៅ​ហាម​កម្លាំង​ថៃ​ក៏​ថយ​ចេញ​។​នៅ​ថ្ងៃទី​២​ខែសីហា​កម្លាំង​នគរបាល​ការពារ​ព្រំដែន​វរ​សេនា​តូច​៨០៧​កម្លាំង​កង​ទាហាន​ការពារ​ព្រំដែន​៥០៣​។​កម្លាំង​ការិយាល័យ​ទី​២​កម្លាំង​ការិយាល័យ​ទំនាក់ទំនង​ព្រុំដែន​មន្ត្រី​អាជ្ញាធរ​ដែនដី​មន្ត្រី​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​តំបន់​ប៉ោយប៉ែត​។​ ​បាន​ទៅពិនិត្យ​ទីតាំង​ចម្ការ​ដំឡូង​មី​ដែល​កម្លាំង​នគរបាល​ថៃ​កាប់​ចោល​នោះ​។​តទៅទៀត​មន្ត្រី​ក​ម្កាំ​ង​និង​អាជ្ញាធរ​ស៊ីវិល​កម្ពុជា​និង​ថៃ​បាន​ណាត់​ជួបគ្នា​ដោះស្រាយ​សម្រួល​ស្ថានភាព​ប៉ះទង្គិច​គ្នា​នេះ​ឱ្យ​វិល​មក​ប្រក្រតី​ឡើងវិញ ៕

You missed