ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន ១៩នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន ៤ករណីផ្សេងគ្នា
(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពស់ខ្ពង់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិទ្ធ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត…
