កំពង់ស្ពឺៈ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍​ទោ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល ​​ខែត្រកំពង់ស្ពឺ​ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមប​ណ្ដោយផ្លូវជាតិ​លេ​ខ៤១ចន្លោះ គីឡូម៉ែត្រ១៤-១៥ ស្ថិតក្នុង ភូមិដូនកែវ ឃុំសែនដី ស្រុ​កសំរោងទង ខែត្រកំពង់ស្ពឺ​ ដោយ​មានការសម្របសម្រួលនីតិវិធី​ពី​ ឯក​ឧត្ដម​ ស៊ិន​ វីរៈ​ ព្រះរាជអាជ្ញា​នៃ​អយ្យការអមសា​លាដំបូង ខែត្រកំពង់ស្ពឺ​ កម្លាំងការិយាល័យនគរបា​ល​ប្រឆាំ​ងបទល្មើសសេដ្ឋកិច្ច បានសហការឃាត់រថ​យន្ត​ សាំយ៉ុងពណ៌ទឹកប្រា​ក់ពាក់​ផ្លាកលេខ ភ្នំពេញ ២AN-៣៧៧៥ ម្ចាស់គេចខ្លួន​ដឹកគ្រឿ​ងសមុ​ទ្រចម្រុះ​នាំចូលមក​ពីក្រៅប្រទេ​ស​គ្មានលិខិតអនុញ្ញាត និងមិនបញ្ជា​ក់​គុណភាពសម្រាប់ការដឹកជញ្ជូនវេ​ចខ្ចប់​ខុសលក្ខណៈ​ស្ដង់ដារ​ក្រសួ​ង។

លោកឧត្ដមសេនីយ៍ត្រី​ ប៊ុត​ ចាន់តារា​ ស្នងការរងខែត្រ​ បានបញ្ជាក់ពីករណីឃាត់រថយន្ដដឹកគ្រឿងសមុទ្រខាងលើគឺដោយមានព័ត៌មានពីបណ្ដាញដែលផ្ដល់មក សមត្ថកិច្ចនគរបាល និងដើម្បីថែរក្សាសុខភាពចំណីអាហារព​លរដ្ឋកម្ពុជាលើការបរិភោគទិញទំនិញគ្មានគុណភាពនាំឱ្យប៉ះពាល់ដល់សុខភាព​ងាយនឹងកើតជំងឺទៅថៃ្ងអនាគត​ជាក់ស្ដែងសមត្ថកិច្ចបានធ្វើការចាប់យកនូវ​វត្ថុតាងរួមមាន​៖ រថយន្ត១គ្រឿង។ មឹកកកចំនួន២កេស។ មឹកទឹកចំនួន១៩កេស។ បង្គារចំនួន៤កេស។ ព្រុយ
ត្រីសាលម៉ុនចំនួន៤កេស និងត្រីស្ពុងចំនួន១កេស។ សរុបទាំងអស់ចំនួន៣០កេសស្មើនឹង២,៥តោន។

ទំនិញ​ខាងលើត្រូវបាន ឯកឧត្ដម ព្រះរាជអា​ជ្ញា សម្រេចឱ្យសហការជាមួយ ជំនាញសាខា ក.ប.ប ខែត្រកំពង់ស្ពឺ និងជំនា ញជលផល ដើម្បីធ្វើការបំផ្លាញចោលនៅរសៀ​លថៃ្ងទី៤​ ខែកុម្ភៈ​ ឆ្នាំ២០២​៦ នៅទីលា​នចាក់សំរាមតាម៉ុល​ច្បារមន​ ខែត្រកំពង់ស្ពឺ​។

ពលរដ្ឋបានសំណូមពរឱ្យ​ អាជីវករទាំងអស់មេត្ដាបញ្ឈប់ការនាំចូលនូវទំនិញមិនស្របតាមស្ដង់ដារ និងមិនមានប្រភពដើមច្បាស់លាស់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋកម្ពុជា៕ 

By admin

You missed

error: Content is protected !!