Month: January 2026

ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់ការអប់រំកុមារតាមរយៈសិល្បៈតន្ត្រី និងចម្រៀង ដោយជំរុញឱ្យកុមារចូលរួមបង្ហាញទេពកោសល្យ ភាពច្នៃប្រឌិត និងសមត្ថភាពសិល្បៈរបស់ខ្លួន តាមរយៈបទចម្រៀងថ្មីៗ ដែលមានអត្ថន័យអប់រំ ស្របតាមវ័យ និងសង្គមកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង គណៈកម្មការមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៦ ដែលគ្រោងធ្វើនៅចុងខែមេសា ខាងមុខនេះ ក្នុងគោលបំណងលើកកម្ពស់ការអប់រំកុមារតាមរយៈសិល្បៈតន្ត្រី និងចម្រៀង ដោយជំរុញឱ្យកុមារចូលរួមបង្ហាញទេពកោសល្យ ភាពច្នៃប្រឌិត និងសមត្ថភាពសិល្បៈរបស់ខ្លួន តាមរយៈបទចម្រៀង ថ្មីៗ…

លោក ឡុង ឌីម៉ង់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្រេចតែងតាំងជា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល

(ព្រះសីហនុ)៖ លោក ឡុង ឌីម៉ង់ ឋានន្តរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៦ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្រេចតែងតាំងជា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ ៩៥២អនក្រ.តត ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។…

កងទ័ពជើងទឹកកម្ពុជា ប្រកួតបាល់ទាត់មិត្តភាពជាមួយកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក

កម្មវិធីប្រកួតបាល់ទាត់មិត្តភាព🇰🇭🇺🇸 រវាងក្រុមនាវិកនៃមូលដ្ឋានសមុទ្ររាមកម្ពុជា ប្រកួតជាមួយក្រុមនាវិកនៃនាវាសហរដ្ឋអាមេរិកUSS CINCINNATI នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លើទីលានក្នុងក្រុងព្រះសីហនុ។ កម្មវិធីប្រកួតនេះ បានទាក់ទាញចំណាប់អ្នកទស្សនាជាច្រើន រួមទាំងលោកឧត្តមនាវីទោ អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម និងលោកវរនាវីទោ Andrew J. Recame មេបញ្ជាការនាវាកងទ័ពជើងទឹកUSS CICINNATI។…

កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់​ទំនិញកសិផលជាមួយគ្នា

នាព្រឹកថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបប្រជុំទ្វេភាគី​ និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់​ទំនិញកសិផលជាមួយ​ ឯកឧត្តមបណ្ឌិត​ Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម​និងបរិស្ថាន​ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។ នាឱកាសនៃជំនួប​…

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោក ក្រោមរូបភាពក្លែងបន្លំជាអ្នកបកប្រែ ផ្ដល់សេវាកម្មបកប្រែផ្នែកវេជ្ជសាស្រ្តនៅមន្ទីពេទ្យក្រៅប្រទេស និងឆបោកឱ្យផ្ទេរប្រាក់តាមគណនីធនាគារ!!

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពបន្លំជាអ្នកបកប្រែជនរងគ្រោះដែលជាអ្នកជម្ងឺទៅព្យាបាលជំងឺនៅក្រៅប្រទេស និងឆបោកជនរងគ្រោះឱ្យផ្ទេរប្រាក់តាមគណនីធនាគារ។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ…

លោកវរសេនីយ៍ឯក លី គឹមថៃ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចុះសាកសួរសុខទុក្ខលោកវរសេនីយ៍ត្រី អ៊ុន សុឃឿន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត

(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក លី គឹមថៃ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង ចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី អ៊ុន សុឃឿន អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង…

You missed

error: Content is protected !!