ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្តវិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រា បអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់ខ្លួនសម្រាប់អនុវត្តក្នុង ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋ កិច្ច ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករមួយចំនួន កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរាយការណ៍ពីលទ្ធផល ការអនុវត្តវិធានការជារួម ដែលសម្រេចបានក្នុងរយៈពេល៣ខែ បន្ទាប់ពីការដាក់ចេញនូវកញ្ចប់វិធានការនេះ កាលពីដើម ខែឧសភា ឆ្នាំ២០២៦ ដែលក្នុងចំណោមវិធានការសរុបចំនួន៣១ មាន៩វិធានការ ត្រូវបានអនុវត្តពេញលេញ, ១៣វិធានការ ត្រូវបានអនុវត្ត ហើយត្រូវបន្តអនុវត្តជាប្រចាំ និង៩វិធានការ កំពុងស្ថិតក្នុងដំណើរការអនុវត្ត ឬត្រូវបញ្ចប់នៅមុនដំណាច់ ឆ្នាំ២០២៦ នេះ។

ទោះបីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន លទ្ធផលសំខាន់នៃការអនុវត្តវិធានការទាំងនេះ គឺការកើនឡើងនៃសមាសភាគចំណូលប្រមូលពី
ក្រុមទំនិញចម្រុះ ដែលដើរតួនាទីប្រមាណ ៤២,៩ភាគរយ កាលពី ខែមេសា មកដល់ប្រមាណ ៤៩,៥ភាគរយក្នុង ខែកក្កដា ស្របពេលដែលសមាសភាពចំណូលពីការនាំចូល ផលិតផលតេលសិលា មានការធ្លាក់ចុះខ្លាំងដោយសារការដាក់ជា បន្ទុករបស់រដ្ឋនូវពន្ធ និងអាករ លើការនាំចូលផលិតផលឥន្ធនៈ។
បន្ថែមលើនេះដែរ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានរាយការណ៍លម្អិតជូនអង្គប្រជុំ អំពីវឌ្ឍនភាពការអនុវត្តនូវវិ
ធានការតាមផ្នែកទទួលខុសត្រូវរៀងៗខ្លួន ពាក់ព័ន្ធនឹងការងារបង្ក្រាបអំពើរត់គេចពន្ធ ការសម្រួលពាណិជ្ជកម្ម និងការពង្រឹងអភិបាលកិច្ចក្នុងអង្គភាព ព្រមទាំងវឌ្ឍនភាពលម្អិតអំពីការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ អគ្គនាយកដ្ឋានគយ ផងដែរ។

ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស
ម្រេចបានទាំងការអនុវត្តវិធានការមុតស្រួចក៏ដូចជា សមិទ្ធផលផ្នែកបច្ចេកវិទ្យាព័ត៌មានដែល អគ្គនាយកដ្ឋានគយ សម្រេចបាននាពេលក
ន្លងមក។
អគ្គបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តដល់ ថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករ គ្រប់ជាន់ថ្នាក់ឱ្យបន្តយកចិត្តទុកដាក់ប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្តវិធានការមុតស្រួច ដែលបានដាក់ចេញជាពិសេសលើ ការពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ និងការខិតខំពង្រឹងយន្តការគ្រប់គ្រងដើមទីបន្ថែមទៀត ដើម្បីទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ។

ឯកឧត្ដមអគ្គបណ្ឌិត បានផ្ដល់ការណែនាំជាក់លាក់បន្ថែមទៀតមានបីចំណុចសំខាន់គឺ ទី១.បន្តខិតខំកែសម្រួលប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ក្លាយជា ប្រព័ន្ធអេកូឡូស៊ីពេញលេញ (Complete Ecosystem) និងមានសមត្ថភាពតភ្ជាប់ទិន្នន័យ (API Integration) ជាមួយប្រព័ន្ធផ្សេងៗទៀតតាមតម្រូវការចាំបាច់។ ទី២. រៀបចំ និងបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI Integration) ចូលទៅក្នុងកិច្ចប្រតិបត្តិការគយ ឱ្យបានទូលំទូលាយដើម្បីបង្កើនប្រសិទ្ធភាព នៃការប្រមូលចំណូល និងផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម និងទី៣.រៀបចំក្របខណ្ឌនិម្មាបនកម្មប្រព័ន្ធឌីជីថលគយ (Digital Customs Architecture Frame work) ឱ្យបានគ្រប់ជ្រុងជ្រោយសំដៅធានានិរន្តរភាព នៃការប្រើប្រាស់ និងការពង្រីកមុខងារប្រព័ន្ធសម្រាប់រយៈពេលវែង៕



