ព្រះពុទ្ធរូបកម្ពស់១០៨ម៉ែត្រដែលខ្ពស់ជាងគេបង្អស់នៅតំបន់អាស៊ីអគ្លេយ៍នឹងផុសទ្បើងលើកំពូលភ្នំបូកគោ
ដោយៈ បាយ៉ង់ ខែត្រកំពតៈ ក្រុមវិស្វករជំនាញបានចាប់ផ្ដើមរៀបគ្រឹះក្រោមរួចរាល់ជាង៣០ភាគរយដើម្បីសាងសង់ ព្រះពុទ្ធបដិមា ដ៏ធំខ្ពស់ស្កឹមស្កៃកម្ពស់១០៨ម៉ែត្រ ស្ថិតនៅលើកំពូលភ្នំបូកគោ ខែត្រកំពត ដែលគ្រោងនឹងចំណាយថវិកានៃសាងសង់ ព្រះពុទ្ធប្បដិមានេះអស់ចំនួនរហូតដល់ទៅ៦០លានដុល្លារអាម៉េរិក។ ភ្នំបូកគោ ជាភ្នំមួយខ្ពស់ជាងគេនៅក្នុងទឹកដី ខែត្រកំពត ដែលមានកម្ពស់១.០៧៥ (មួយពាន់ចិតសិបប្រាំ) ម៉ែត្រ និងនៅពេលឆាប់ៗខាងមុខ ព្រះពុទ្ធរូប ដ៏ធំមហិមាខ្ពស់ជាងគេបង្អស់នៅតំបន់អាស៊ីអគ្នេយ៍នឹងផុសត្រដែតឡើងលើខ្នងភ្នំបូកគោ។ នេះបើយោងតាមការបញ្ជាក់ពី…
