ក្លិនស្អុយជ័រកៅស៊ូកំពុងតែជះចូលក្នុងសាលារៀននិងគ្របដណ្ដប់ផ្ទះពលរដ្ឋជាង១០០គ្រួសារនៅក្រុងបានលុង
ដោយៈ បានលុង រតនគិរី: ក្លិនស្អុយជ័រកៅស៊ូរបស់ឈ្មួញ វៀតណាមឈ្មោះ យាយហាយ ស្ដុកទុកកំពុងតែជះក្លិនអាក្រក់សាយ ភាយចូលទៅក្នុងសាលារៀន និងគ្របដណ្ដប់ផ្ទះប្រជាពលរដ្ឋរស់នៅក្បែរខាងជាង១០០គ្រួសារ។ ឃ្លាំងស្ដុកជ័រកៅស៊ូស្អុយនេះស្ថិតនៅ ភូមិសិល្ប៍សង្កាត់យក្សឡោម ក្រុងបានលុង ខែត្ររតនគិរី នាដីឡូត៍មួយកន្លែងធ្វើអាជីវកម្មតាំងពី ឆ្នាំ២០២០ មក។ ឈ្មួញវៀតណាមរូបនេះរកស៊ីប្រមូលទិញ ជ័រកៅស៊ូ និងជ័រកក ពីអ្នកចម្ការយកមកស្ដុកទុកលុះពេលបានច្រើនតោនទើបគេយករថយន្ដធុនធំដឹកទៅលក់បឲ្យវៀតណាមតាម…
