ក្រុមមន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨តែងតែគាបយកលុយពីអ្នករកស៊ីដោយគ្មានញញើតច្បាប់
ដោយៈ បាយ៉ង់ ភ្នំពេញៈ ក្រុមអ្នករកស៊ីដឹកទំនិញកសិផលបើករថយន្តឆ្លងកាត់ ផ្លូវជាតិលេខ៨ ត្រង់ចំណុច ភូមិ-ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ក្រុមមន្ត្រីប្រចាំការនៅ ស្ថានីយជញ្ជីងថ្លឹងរថយន្ត ត្រង់ចំណុចខាងលើតែងតែគាបយកលុយពីពួកគាត់ដោយគ្មានកោតញញើតច្បាប់ បើទោះបីជារថយន្តមិនលើសទម្ងន់ក៍ដោយគឺដឹងតែសុំលុយថ្លៃបាយទឹក។ ជួនកាលក៍មានរថយន្តខ្លះដឹកលើស ទម្ងន់បន្តិចបន្តួចដូច្នេះអ្នករកស៊ីដឹកជញ្ជូនតែងតែផ្តល់សេវាឲ្យមន្ត្រីដែលប្រចាំការនៅទីនោះដើម្បីជាថ្នូរការយោគយល់ គ្នាកុំឲ្យថ្ងៃក្រោយនៅពេលដឹកទំនិញលើសទម្ងន់ត្រូវមន្ត្រីថ្លឹងឡានគាបស៊ីឆៅៗ។…
