ជើងខ្លាំងក្លែងឯកសារលក់ដីដែលតែងតែស្ពាយឯកសារដើរប្ដឹងគេឯងគេចខ្លួនមិនចូលជួបប្រជាពលរដ្ឋរងគ្រោះដីធ្លី៣១គ្រសារនៅសាលាស្រុកស្ទឹងហាវឡើយ
ដោយ បាយ៉ង់ថាមស៍ ខែត្រព្រះសីហនុ៖ លោក លឹម ងួន ជើងខ្លាំងខាងក្លែងលិខិតលក់ដី និងស្ពាយឯកសារដើរប្ដឹងគេឯង បានគេចខ្លួនជាលើកទីពីរ មិនចូលជួបទល់មុខជាមួយប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅសាលាស្រុកស្ទឹងហាវនោះទេ បើទោះជារដ្ឋបាលស្រុកស្ទឺងហាវ បានខិតខំព្យាយាមសម្របសម្រួលរកដំណោះស្រាយតាមការស្នើសុំរបស់ប្រជាពលរដ្ឋរឿងទំនាស់ដីធ្លីរវាងលោក លឹម ងួន និងប្រជាពលរដ្ឋរងគ្រោះ៣១គ្រួសារ យ៉ាងណាក៏ដោយ ក៏លោក លឹម ងួន មិនបង្ហាញខ្លួនតាមការអញ្ជើញរបស់រដ្ឋបាលស្រុកស្ទឹងហាវឡើយ។…
