Category: ព័ត៌មានជាតិ

ជម្លោះរវាងប្រធានមន្ទីររ៉ែនិងអភិបាលខែត្រកែបផ្ទុះឡើងពាក់ព័ន្ធករណីកាយយកអាចម៍ដីភ្នំអង្កោល

ដោយៈ អធិបតី កែបៈ ជម្លោះរវាង ប្រធានមន្ទីររ៉ែ និងថាមពល ខែត្រកែប លោកស្រី មាស មករា និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាល ខែត្រកែប បានផ្ទុះឡើងពាក់ព័ន្ធនឹងករណីកាយយកអាចម៍ដីធ្វើអាជីវកម្មរ៉ែ នាតំបន់ភ្នំអង្កោលស្ថិតនៅ ភូមិអង្កោល ឃុំអង្កោល…

អតីតគ្រួសារយោធិនពិការដង្ហើយហៅអាជ្ញាធរខែត្រនិងរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ករណីគេរំលោភយកដី

ដោយៈ អធិបតី កោះកុងៈ អតីតយោធិនពិការមួយគ្រួសារដែលរស់នៅក្នុង ភូមិថ្មពាង ហៅ ភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខែត្រកោះកុង នាពេលថ្មីៗនេះបានដង្ហើយហៅថ្នាក់ដឹកនាំគឺលោកជំទាវ មិថុនា ភូថង អភិបាល ខែត្រកោះកុង និងប្រមុខ រាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន…

តើនៅមានជនខិលខូចប៉ុន្មាននាក់ទៀតដែលយកបណ្ណសម្គាល់កម្មសិទ្ធិរាជរដ្ឋាភិបាលនិរាករណ៍ចោលហើយមកធ្វើជាកម្មវត្ថុទន្រ្ទានបំពានយកដីពលរដ្ឋឬដីរដ្ឋ ?

ដោយៈ អធិបតី ព្រះសីហនុៈ លោកមេបញ្ជាការ នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ខែត្រព្រះសីហនុ មានប្រសាសន៍ថា គ្រួសារ រងគ្រោះដីធ្លីដែលបំពារបំពានដោយបក្ខពួកក្រុមលោក ភឺន ផល្លា ស្ថិតនៅ ក្រុមទី១៩ ភូមិ៣ (ឃ្លាំងលើ) សង្កា ត់លេខ១ ក្រុងព្រះសីហនុ នៅជាប់នឹង បញ្ជាការដ្ឋានការពារកោះឆ្នេរ…

រឿងកាយដីគ្រៀវភ្នំអង្កោលទំនងជាល្បិចព្រួញមួយបាញ់បានមយូរាបីខណៈដែលមហាជនចង់ដឹងថាតើនរណាជាព្រាន ?

ដោយៈ អធិបតី ខែត្រកែបៈ ខែត្រកែប ត្រូវបានគេចាត់ទុកថា «ជាមាណវីតូចស្តើង» បង្អួតសម្រស់ទាក់ទាញចំណាប់អារម្មណ៍ បង្ហាញសក្តានុពលខ្លាំងលើវិស័យទេសចរ ព្រោះកូនក្រមុំរូបស្រស់នេះប្រកបដោយលក្ខណៈសម្បត្តិល្អពីធម្ម ជាតិគឺសម្បូរណ៍ទៅដោយ ឆ្នេរ កោះ ភ្នំ និងព្រែក។ ចុះបើសកម្មភាពកាយភ្នំលុបព្រែកវាតយកដីធ្វើជាកម្មសិទ្ធិ បម្រើឱ្យជនមួយក្តាប់តូចបានសម្រេចវិញនោះ តើក្រមុំរូបនេះឈឺចាប់សោកសង្រេង និងមានវិប្បដិ សារីបែប ណា…

ដីព្រៃលិចទឹកនិងកោងកាងនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងកំពុងទទួលរងនូវការវិនាសដោយស្នាដៃឈ្មួញខិលខូចងារជាឧកញ៉ា

ដោយៈ អធិបតី កោះកុងៈ ឧកញ៉ាមានឥទ្ធិពលម្នាក់កំពុងតែទន្ទ្រានឬបំផ្លាញ «តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង» ដែលជា សម្បត្តិរដ្ឋដោយប្រើប្រាស់ម៉ាស៊ីនបូមខ្សាច់យ៉ាងតិចចំនួនបីគ្រឿង និងកាយភ្នំយកអាចម៍ដីចាក់លុបព្រែកជា ច្រើនហិកតាកំពុងទទួលរងនូវវិនាសកម្មដែលមានទំហំយ៉ាងធំធេងដ៏វិនាសកម្មនៃព្រៃលិចទឹក និងព្រៃកោង កាងដោយពុំឃើញមានអាជ្ញាធរពាក់ព័ន្ធចុះមកធ្វើការហាមឃាត់ឡើយស្ថិតនៅត្រង់ចំណុចកំពង់ឡាន ភូមិ បានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខែត្រកោះកុង។ ប្រជាពលរដ្ឋប្រកបរបរនេសាទលក្ខណៈគ្រួសារកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីការបំផ្លាញធនធានធម្មជាតិ។ ពីព្រោះពួកគាត់ភ័យខ្លាចបាត់បង់មុខរបរបន្តិចបន្តួចរបស់ខ្លួនដែលធ្លាប់អាស្រ័យផល និងប្រកបរបរ ចិញ្ចិមជីវិតដើររើស…

ឧកញ៉ា អ៊ឹង ម៉េងតឹក បើកល្បែងស៊ីសងគ្រប់ប្រភេទឲ្យពលរដ្ឋខ្មែរចូលលេង!

ដោយៈ អធិបតី ភ្នំពេញ: ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមានដូចជា មាន់ បៀរ អាប៉ោង និងល្បែងភ្នាល់ជាច្រើនទៀត កំពុងតែកើតមានឡើងពេញបន្ទុកស្ថិតនៅ ភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខែត្របន្ទាយមានជ័យ ដោយមិនខ្លាចញញើតសមត្ថកិច្ចអ្វីបន្តិចឡើយ។ បើយោងតាមសមត្ថកិច្ចមូលដ្ឋានបានបង្ហើបឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ម្ចាស់ទីតាំងល្បែង ស៊ីសងខុសច្បាប់ខាងលើនេះគឺជារបស់លោកឧកញ៉ា…

You missed

error: Content is protected !!